ក្រោយលាចាកសិក្ខាបទ លោកគ្រូ ជួន កក្កដា ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់តំណែងថ្មី
Ping Chou EngMARCH 22 20256.7 K views

អតីតព្រះភិក្ខុ ជួន កក្កដា ត្រូវបាន សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងផ្តល់តំណែងថ្មី ជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី នាសន្ទុរកថា បើកពិធីបុណ្យទន្លេលើកទី៩  នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះនាខេត្តតាកែវ។

 

បើតាមប្រសាសន៍ទាំងស្រុង សម្តេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា «តាមពិតលោកនឹងត្រូវរៀបចំដោយសារចំណេះដឹងរបស់លោកល្អខ្លាំងជួយច្រើននៅក្នុងវិស័យនេះ រាជរដ្ឋាភិបាល ត្រូវការអ្នកដែលមានសមត្ថភាពនេះ ហើយលោកក៏មានបំណងមានឆន្ទៈ ចង់ចូលរួមជួយវិស័យពុទ្ធសាសនា ថែមទៀត អញ្ចឹងយើងគ្រោងរៀបចំលោក ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ដើម្បីបន្តជួយវិស័យពុទ្ធសាសនាតទៅទៀត។ អត់មានផ្សឹកលោកទេ ហើយក៏អត់មានបោះបង់ចោលធនធាន ដែលល្អ ដែលមានឆន្ទៈជួយនោះដែរ អញ្ចឹងសូមឱ្យលោកតា លោកយាយ អ៊ុំ ពូ មីង ដែលជា Fan របស់ព្រះអង្គ ជួន កក្កដា សូមកុំមានការយល់ច្រឡំ ហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយ ថាខ្ញុំអត់បង្ខំលោកទេ ព្រោះគាត់ជា Fan មួយដែរ គឺគោរពតាមការសម្រេចរបស់ព្រះអង្គ របស់លោកប្អូនអន្ទិត ជួន កក្កដា ដែលលោកចង់បានបន្ត ការងារជួយទៅដល់សាសនា ជួយទៅដល់សង្គមជាតិ ប៉ុន្តែគ្រាន់តែប្ដូរផ្លូវពីផ្លូវពុទ្ធចក្រ មកផ្លូវអាណាចក្រវិញតែប៉ុណ្ណោះ។ ហើយយើងនឹងបន្តផ្ដល់ឱកាសឱ្យលោកប្អូនបណ្ឌិត នៅបន្តចូលរួម ដើម្បីជួយកសាងពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងតទៅទៀតសូមបញ្ជាក់ប៉ុណ្ណឹង»។

 

សូមរំលឹកផងដែរថា អតីតព្រះភិក្ខុ ជួន កក្កដា បានលាចាកសិក្ខាបទ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ នាវត្តប្រាសាទនាងខ្មៅ ដែលស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោងតាកែវ  ក្រោយបួសរៀនអស់រយៈពេល២៧វស្សា៕

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia