អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសដាក់បម្រាមចំនួន ៤ លើរថយន្ដដែលពាក់ផ្លាកលេខខេមរភូមិន្ទ
Bunthoeun KoemOCTOBER 22 202469 views

អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិបានដាក់ចេញបម្រាមចំនួន ៣ លើយានយន្ដដែលពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ ការដាក់សម្រាមនេះធ្វើឡើងដើម្បីពង្រឹងឲ្យប្រសើរនូវវិន័យសណ្ដាប់ធ្នាប់ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។

 

យោងតាមចេញសេចក្ដីជូនដំណឹងស្ដីពីការប្រើប្រាស់យានយន្ដពាក់ផ្លាកលេខរចរាចរណ៍ខេមរភូមិន្ទ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា នាយទាហានដែលបានប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបម្រាមកំណត់ដូចខាងក្រោមៈ

 

  • ហាមយកយានយន្តដែលពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្តា ក្រុមហ៊ុន ស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ ។

 

  • ហាមយកផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពី ប្រភេទយានយន្តដែលបានស្នើសុំ ។

 

  • អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។

 

ក្នុងចំពោះក្រុមហ៊ុនសហការវិនិយោគជាមួយវិស័យការពារជាតិ ក៏ត្រូវបានអនុវត្តដូចគ្នា ។ ក្នុងករណីដែលអនុវត្តខុសពីបម្រាមកំណត់ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួង ការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន៕

 

Photo 2024 10 22 11 02 54

Photo 2024 10 22 11 02 55

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia