ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍសមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្ម ទេសចរណ៍ ជាពិសេសជំនាញឆុងកាហ្វេ ក្រសួងទេសចរណ៍បានសហការជាមួយក្រុមហ៊ុនខូហ្វីនឹងបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើទ្រឹស្ដីជំនាញឆុងកាហ្វ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤សប្តាហ៍ និងសិក្សាតាមអនឡាញចាប់ផ្តើមពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក រៀងរាល់ពេលព្រឹកថ្ងៃសៅរ៍ លើក លែងថ្ងៃឈប់សម្រាកការងារប្រចាំឆ្នាំ។ សម្រាប់អ្នកដែលចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្កេន QR Code ខាងក្រោមដើម្បីទទួលបានព័ត៌មានលម្អិតបាន។
គួរបញ្ជាក់ថា ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាមលេខ៖ សិក្សាអនឡាញ 078 899 919 ឬ 015 511 116 រៀងរាល់ម៉ោងធ្វើការ៕