អ្នកជំនាញបង្ហាញសញ្ញាវិជ្ជមានចំនួន ៣ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជានិងពិភពលោក
Bunthoeun KoemOCTOBER 22 2024248 views

ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩ និងក្រោយៗមកទៀតកើតមានឡើងនូវវិបត្ដិភូមិសាស្ដ្រនយោគបាយរវាងប្រទេសមហាអំណាចធំៗនៅលើពិភពលោក ការណ៍នេះបានទាញឲ្យសេដ្ឋកិច្ចសកលមានការធ្លាក់ចុះខ្លាំង ហើយក្នុងនោះវិស័យអចលនទ្រព្យក៏បានដាំក្បាលខ្លាំងចុះដូចគ្នា។ ហើយមកដល់ឆ្នាំ២០២៤នេះ ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់ទាំងនៅកម្ពុជា និងពិភពលោកក៏មិនទាន់មានភាពប្រសើរនូវឡើយនោះដែរ។

 

E4db614a Fbf1 4b92 Abc9 032aff299579

 

តែទោះជាយ៉ាងនេះក្ដី លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញលើការវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជា បានបញ្ជាក់នៅលើបណ្ដាយសង្គមថ្មីៗនេះថា មកដល់ពេលនេះមានសញ្ញាល្អធំៗចំនួន៣ ដែលនឹងជួយដល់វិស័យអចលនទ្រព្យផងដែរ ដែលក្នុងនោះរួមមាន៖

 

១. ថ្មីៗនេះរដ្ឋាភិបាលចិនបានទម្លាក់កញ្ចប់ថវិកាចំនួន៥៦២ពាន់លានដុល្លាអាមេរិកដើម្បីស្រោចស្រង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលកំពុងជាប់គាំង។ បទអន្តរាគមន៍នេះអាចនឹងមានឥទ្ធិពលវិជ្ជមានខ្លះចំពោះវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាត្បិតអីចិនឈរជើងលំដាប់ទី១ជាប្រទេសដែលមានទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ។

 

២. តម្លៃដីធ្លីនៅកន្លែងមួយចំនួនបានធ្លាក់ចុះពីចន្លោះ៤០%ទៅ៥០% បើប្រៀបធៀបនឹងតម្លៃដែលហក់ឡើងខ្ពស់មុនវិបត្តិកូវីដ១៩ចាប់ផ្តើមនៅឆ្នាំ២០១៩។ ការណ៍នេះជាឱកាសល្អសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកដែលមានទុនក្នុងដៃហើយមានទំនុកចិត្តថាទីផ្សារនឹងងាកមករកភាពប្រក្រតីឡើងវិញ។

 

៣. កន្លងមកអត្រាការប្រាក់នៃប្រាក់បញ្ញើរនៅធនាគារមានកមក្រិតខ្ពស់ ធ្វើអោយអ្នកមានប្រាក់ដែលមិនហ៊ានយកទៅបង្កើតអាជីវកម្ម ឬវិនិយោគសុខចិត្តយកប្រាក់ទៅដាក់នៅធនាគារដើម្បីបានចំណូលពីការប្រាក់។ ប៉ុន្តែពេលថ្មីៗនេះដោយហេតុថាធនាគារមិនអាចបញ្ចេញទុនតាមរយៈការផ្តល់ប្រាក់កម្ចីទៅអោយអតិថិជនបានហើយធ្វើអោយមានធនាគារជាច្រើនមានផលលើសសាច់ប្រាក់ជាច្រើន (Excesss Liquidity)។ ហេតុនេះហើយធ្វើអោយធនាគារបញ្ចុះអត្រាការប្រាក់។ ការបញ្ចុះអត្រាការប្រាក់ និងការធ្លាក់ថ្លៃខ្លាំងនៃតម្លៃអចលនទ្រព្យ អាចធ្វើអោយអ្នកមានប្រាក់ដាក់នៅធនាគារដកប្រាក់យកមកចាប់ឱកាសវិនិយោគលើវិស័យអចលនទ្រព្យនិងវិស័យដទៃទៀតឡើងវិញ។

 

462006508 1097382921984310 4655384269715964317 N

 

ពិតណាស់វិស័យអចលនទ្រព្យឡើងឬធ្លាក់ចុះគឺវាអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោក ប្រសិនសេដ្ឋកិច្ចពិភពលោកល្អប្រសើរ វិស័យអចលនទ្រព្យនឹងល្អប្រសើរដែរ ប៉ុន្ដែប្រសិនបើសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះនោះវិស័យអចលនទ្រព្យក៏នឹងដាំក្បាលចុះដូចគ្នា។ ដូច្នេះសួរថាតើសេដ្ឋកិច្ច និងវិស័យដីធ្លីនៅលើពិភពលោក ពិសេសនៅកម្ពុជានឹងល្អប្រសើរឡើងវិញនៅពេលណា?

 

442477445 963407062453706 2723069820400455439 N

 

តាមការលើកឡើងពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ Khmer Real Estate បានឲ្យដឹងថា  ពេលណាសេដ្ឋកិច្ច និងដីធ្លីនៅកម្ពុជានឹងល្អប្រសើរឡើងវិញគឺយើងមិនអាចកំណត់បាននោះទេ ប៉ុន្ដែសេដ្ឋកិច្ច និងវិស័យដីធ្លីនៅកម្ពុជាអាចល្អប្រសើរឡើងវិញបានគឺស្រ័យលើប្រទេសមហាអំណាចចំនួន ៣ គឺសហរដ្ឋអាមេរិក ចិន និងប្រទេសរុស្ស៊ី។ តើពេលណាធនាគារនៅអាមេរិកទម្លាក់ការប្រាក់ និងពេលប្រទេសចិនទម្លាក់កញ្ចប់ថវិកាជួយគ្រោះវិស័យអចលនទ្រព្យតម្លៃ ៨៦ ទ្រីលានដុល្លារ និងពេលណាសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនបញ្ចប់?

 

លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់លម្អិតថា នៅពេលដែលធនាគារអាមេរិកផ្ដល់អត្រាការប្រាក់លើប្រាក់បញ្ជើនោះអ្នកដែលមានលុយនឹងយកប្រាក់ទៅតម្កល់នៅធនាគារដើម្បីយកការប្រាក់ ប៉ុន្ដែបើសិនធនាគារទម្លាក់អត្រាការប្រាក់នោះប្រជាជនអាមេរិក នឹងយកប្រាក់ដែលផ្ញើនៅធនាគារនោះ មកទិញផ្សារហ៊ុន វិនិយោគ ឬរកស៊ី ពេលនោះសេដ្ឋកិច្ចអាមេរិកនឹងល្អជាងបច្ចុន្ន។ ហើយបើសេដ្ឋកិច្ចអាមេរិកល្អ នោះសេដ្ឋកិច្ចពិភពលោកនឹងល្អតាមដែរ ព្រោះអ៊ីសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១នៅលើភពលោក។

 

ទី២ប្រទេសចិន។ ចិនជាមហាសេដ្ឋកិច្ចទី២លើលោក ហើយនៅពេលគម្រោងទឹកប្រាក់ទំហំ ៨៦ ទ្រីលានដុល្លារ ដែលរដ្ឋាភិបាលចិនចង់បញ្ចេញដើម្បីជួយវិស័យដីធ្លីស្រុកចិនកើតឡើង នោះនឹងធ្វើឲ្យវិស័យដីធ្លីនៅចិននឹងល្អ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិននឹងល្អប្រសើរឡើងវិញដូចគ្នា។ អ៊ីចឹងវិស័យអចលនទ្រព្យនៅកម្ពុជាក៏អាចនឹងល្អតាមហ្នឹងដែរ ដោយសារតែកម្ពុជានឹងទទួលឥទ្ធិពល ព្រោះថាបច្ចុប្បន្ននៅកម្ពុជាចិនជាអ្នកមកវិនិយោគច្រើនជាងគេ បើធៀបនឹងក្រុមហ៊ុនមកពីបណ្ដាប្រទេសដទៃផ្សេងទៀត។ ហើយទី៣ប្រទេសរុស្ស៊ី។ ប្រសិនបើចង់ឲ្យសេដ្ឋកិច្ចល្អមួយតង់ទៀត ទាល់តែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវបញ្ចប់ ព្រោះរុស្ស៊ីក៏ជាបងធំផ្នែកសេដ្ឋកិច្ចមួយនៅលើពិភពលោកផងដែរ។

 

461997892 1097382955317640 2758879621151272835 N

 

ក្នុងនោះដែរ ទាក់ទិននឹងទីផ្សារអចលនទ្រព្យនៅ ក្នុងឆ្នាំ២០២៤  លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា ត្បិតមិនល្អដូចមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប៉ុន្ដែទីផ្សារអលចនទ្រព្យនៅកម្ពុជាក្នុងឆ្នាំនេះ លោកមើលឃើញថា ការលក់ដូរគឺមានការងើបឡើងវិញ ប៉ុន្ដែមិនច្រើនដូចឆ្នាំ២០១៦ ២០១៧ ២០១៨ ២០១៩ ឬដើមឆ្នាំ២០២០ នោះទេ ប៉ុន្ដែការលក់ដូរគឺនៅតែមាន។

 

ឧទាហរណ៍យើងលក់ដីមួយកន្លែង ១ លានដុល្លារ ចង់មិនចង់ កឺមានគេសួរហើយតថ្លៃ លក់តម្លៃប៉ុនណា អាស្រ័យលើតម្រូវការម្ចាស់ដីរាងខ្លួន បើលក់ថ្លៃគេមិនទិញ លក់ថោកគេស្ដាយអ៊ីចឹងទៅ។ ប៉ុន្ដែជារួមនៅក្នុងរយៈពេល ១០ ខែនៅឆ្នាំ២០២៤ ហ្នឹងការលក់ដូរដីធ្លីឡើងវិញក្នុងកម្រិតមួយ អាចលក់បានតែអាស្រ័យលើកតម្លៃ៕

 

462116718 1097382761984326 4071057460626306296 N

01

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia