កុំភ្លេចទៅដាក់ពាក្យ! ក្រុមហ៊ុនធំៗចំនួន១៥០ រើសបុគ្គលិ.កឱ្យធ្វើកា.រ ជាង៣ម៉ឺ.នកន្លែង​នៅទីតាំង១នេះ
Ping Chou EngOCTOBER 22 2024580 views

ក្រុមហ៊ុននិងសហគ្រាសធំៗចំនួន១៥០ កំពុងស្វែងរកបុគ្គលិកនិងផ្តល់ឱកាសការងារជាង៣ម៉ឺនកន្លែង ដល់យុវជន សិស្ស-និស្សិត និងសាធារណៈជនដែលត្រូវការរកការងារធ្វើ ដោយគ្រាន់តែដាក់ពាក្យភ្លាម អាចសម្ភាសការងារភ្លាមៗ នៅក្នុងពិព័រណ៍ការងារ នាអគារពិព័រណ៍កោះពេជ្រ។

 

ពិព័រណ៍ការងារនិងផលិតភាពជាតិ ដែលត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

 

ក្នុងនោះពិព័រណ៍នេះក៏មានការសហការពីសំណាក់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

 

ដូច្នេះសូមយុវជន សិស្ស-និសិ្សត និងអ្នកស្វែងរកការរងារទាំអស់រៀបចំ ប្រវតិ្តរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ សម្ភាសការងារភ្លាមៗដោយផ្ទាល់ឬតាមអនឡាញ https://careerfair.nea.gov.kh/ និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិជាច្រើន នៅថ្ងៃកម្មវិធីផងដែរ។ 

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ 017 871 807 ឬ លេខ Call Center របស់ក្រសួងការងារ 1297 ឬ 1286៕

 

463020120 983903546873226 3516546518399039659 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia