ក្រុមហ៊ុនមកពីចិន គ្រោងបោះទុនវិនិយោគ សាងសង់រោងចក្រកែច្នៃដំឡូងមី នៅខេត្ត១នេះរបស់កម្ពុជា
ធី ស្រីល័ក្ខMARCH 19 20255.7 K views

មួយរយៈចុងក្រោយនេះ យើងបានសង្កេតឃើញថាមានក្រុមហ៊ុនមកពីក្រៅប្រទេសជាច្រើនបានកំពុងតែមានគម្រោងមកបោះទុនវិនិយោគសាងសង់រោងចក្រនៅបណ្តាខេត្តផ្សេងៗជាច្រើននៅកម្ពុជា ជាក់ស្តែងកាលពីថ្មីៗនេះក្រុមហ៊ុនមកពីចិនចំនួន២ បានកំពុងតែមានគម្រោងមកវិនិយោគនៅកម្ពុជាផងដែរ។

 

កាលពីម្សិលមិញនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានអនុញ្ញាតដល់ប្រតិភូក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិនដែលដឹកនាំដោយលោក Zhao ShuJie និងលោក YU YU ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ ក្រុមហ៊ុនទាំង២ខាងលើ ក៏បានមានគម្រោងបោះទុនវិនិយោគរោងចក្រកែច្នៃដំឡូងមីនិងដាំដុះដំណាំដំឡូងមីសម្រាប់នាំចេញក្នុងទឹកដីខេត្តពោធិ៍សាត់ផងដែរ។

២២

គួររំលឹកផងដែរថា គិតត្រឹមរយៈពេល ២ខែនៃឆ្នាំ២០២៥នេះ គម្រោងវិនិយោគទាំងអស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺមានចំនួន២១គម្រោង ឯគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៣គម្រោង៕

២៣២១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia