ប្រយ័ត្ន! ក្រសួង ប្រកាសថា ខេត្តទាំង៤ នេះនឹងមានភ្លៀងធ្លាក់និងមានខ្យល់បោកបក់យ៉ាងខ្លាំង
ធី ស្រីល័ក្ខJUNE 10 202414.8 K views

មុននេះបន្តិច យោងតាមការចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា អ្នកនៅតាមតំបន់មាត់សមុទ្រដូចជាខេត្តកោះកុង ព្រះសីហនុ ខេត្តកំពត ខេត្តកែប នឹងគ្របដណ្តប់ទៅដោយភ្លៀងធ្លាក់រយៈពេល២ថ្ងៃ និងមានបាតុភូតផ្គរ រន្ទះ និងមានខ្យល់បក់បោកខ្លាំងកើតឡើងផងដែរ។

សីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រ គឺជួបនឹងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ។

ដូច្នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យសាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

៣៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia