ដឹងអត់ថា ធនាគារធំៗនៅស្រុកខ្មែរ រកស៊ីបានប្រាក់ចំណេញប៉ុន្មានក្នុងមួយឆ្នាំៗ?
Toeuy HongJUNE 20 20224.8 K views

វិស័យធនាគារនៅកម្ពុជាមានការរីកចម្រើនជាលំដាប់ ហើយយើងសង្កេតឃើញមានធនាគារបរទេសចូលមកវិនិយោគនិងរកស៊ីជាហូរហែ។ មិនតែប៉ុណ្ណោះ​អំឡុងកូវីដ១៩នេះវិស័យធនាគារមិនសូវរងផលប៉ះពាល់ខ្លាំងដូចវិស័យផ្សេងៗនោះទេពោលគឺមានធនាគារជាច្រើននៅតែអាចប្រាក់ចំណេញបាន។

ខាងក្រោមនេះ Business Cambodia សូមបង្ហាញពីប្រាក់ចំណេញរបស់គ្រឹះស្ថានហិរញ្ញវត្ថុធំៗដោយយោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១កន្លងទៅ៖

១. ធនាគារ អេស៊ីលីដា

អេស៊ីលីដា គឺជាធនាគារពាណិជ្ជចាស់វក្សាមួយ​នៅកម្ពុជានិងជាធនាគារ ដែលមានប្រជាជនកម្ពុជាគាំទ្រច្រើន។ ត្រឹមបំណាច់ឆ្នាំ២០២១ ទ្រព្យសម្មរបស់អេស៊ីលីដាឡើងដល់៧.៨ពាន់លានដុល្លារ ហើយក្នុងនោះដែរ ប្រាក់បញ្ញើដែលអតិថិជនដាក់នៅធនាគារពាណិជ្ជមួយនេះឡើងដល់​៥.៧ពាន់លានដុល្លារ។ ចំណែកប្រាក់ចំណេញរបស់ អេស៊ីលីនៅឆ្នាំ២០២១រកស៊ីចំណេញក្រោយដកពន្ធបាន១៦៦.៧៦លនាដុល្លារ។

២. ធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជដ៏ធំមួយក្នុងស្រុកដែលឈានមុខគេលើផ្នែកបច្ចេវិទ្យាហិរញ្ញវត្ថុ ( Fitech ) ហើយក៏ជាធនាគារដែលមានសន្ទុះការគាំទ្រខ្លាំងផងដែរ។ ត្រឹមបំណាច់ឆ្នាំ២០២១ ទ្រព្យសកម្មរបស់ ABAឡើងដល់៧.៩ពាន់លានដុល្លារហើយប្រាក់បញ្ញើឡើងដល់៦.៣ពាន់លានដុល្លារ។​ ក្នុងឆ្នាំ២០២១ ABA រកស៊ីបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ២១២លានដុល្លារ។

៣. ធនាគារ ស្ថាបនា

ត្រឹមបំណាច់ឆ្នាំ២០២១ ធនាគារ ស្ថាបនាមានទ្រព្យសកម្ម២.៤ពាន់លានដុល្លារ​ ដោយក្នុងនោះដែរទឹកប្រាក់ដែលអតិថិជនក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដាក់នៅធនាគារនេះមានប្រមាណ១.៤ពាន់លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានប្រមាណ៥៤.៥៥លានដុល្លារ។

៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

ប្រាសាក់គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំបំផុតមួយនៅកម្ពុជាដែលមានការគាំទ្រច្រើនពីប្រជាជនកម្ពុជា។ ត្រឹមបំណាច់ឆ្នាំ២០២១ ទ្រព្យសកម្មរបស់ប្រាសាក់មានប្រមាណ៤.៣ពាន់លានដុល្លារ ហើយប្រាក់បញ្ញើរបស់អតិថិជនដែលដាក់នៅប្រាសាក់មានប្រមាណ២.៥ពាន់លានដុល្លារ។ ត្រឹមបំណាច់ឆ្នាំ២០២១ ប្រាសាក់រកស៊ីបានប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទប្រមាណ១៥៥.៥លានដុល្លារ។

ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ ដើម្បីបង្កើនទ្រព្យ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia