ត្រឹមជាមីក្រូតែមិនចាញ់ធនាគារ! ត្រឹម៣ខែដំបូងឆ្នាំ២០២៣ប្រាសាក់រកស៊ីចំណេញជាង៣៥លាន$
Toeuy HongMAY 24 20232.3 K views

គ្រឹះស្ថានមីក្រហិរញ្ញវត្ថុប្រាសាក់គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះក៏ដើរតួនាទីសំខាន់ផងដែរក្នុងការផ្ដល់កម្ចីដល់ពលរដ្ឋខ្មែរដើម្បីបានសាច់លុយយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែងដូចជាទុនប្រករបរឬពង្រីកមុខរបរជាដើម ចំណែកប្រាក់ចំណេញក៏មិនចាញ់ធនាគារធំៗផងដែរ។

ជាក់ស្ដែងបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២៣ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជាបានបង្ហាញថាប្រាសាក់រកស៊ីចំណេញក្រោយដកពន្ធបាន១៤៦,៣៦៥លានរៀល( ប្រមាណជាង៣៥លានដុល្លារអាមេរិក)។

នៅក្នុងរបាយការណ៍ដដែលនេះដែរ លោក JUN Kwi Sang ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសាក់បានឲ្យដឹងថាសម្រាប់ឆ្នាំ២០២៣នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅតែរក្សាភាពរឹងមាំក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងទ្រព្យសម្ម ប្រាក់បញ្ញើនិងការផ្ដល់ប្រាក់កម្ចីជាដើម។

នៅក្នុងសារនៃរបាយការណ៍ត្រីមាសទី១ឆ្នាំ២០២៣នេះ ដែរ លោក JUN Kwi Sang បានឲ្យដឹងថាទ្រព្យសកម្មរបស់ប្រាសាក់កើនឡើងដល់១៥.៥ពាន់លានដុល្លារកើនឡើង១៣.២០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងទៅ។ ចំណែកប្រាក់បញ្ញើអតិថិជនឡើងដល់២.៨៣ពាន់លានដល្លារ ហើយផលបត្រកម្ចីឡើងដល់៤.៥៣ពាន់លានដុល្លារ។ រីឯមូលធនភាគហ៊ុនិកឡើងដល់៨៩១លានដុល្លារ ជាមួយនឹងដើមទុបចុះបញ្ជី៤០០លានដុល្លារផងដែរ។

គួរបញ្ជាក់ផងដែរ ត្រឹមដំណាច់ឆ្នាំ២០២២កន្លងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់រកស៊ីចំណេញហូតដល់ទៅ១៨១.៣លានដុល្លារពោលគឺកើនឡើង ១៧.២% ពី ១៥៥.៥លានដុល្លារកាលពីឆ្នាំ២០២១មកដល់ ១៨១.៣លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២២ ហើយប្រាក់ចំណេញនេះប្រហែលគ្នានឹងប្រាក់ចំណេញប្រចាំឆ្នាំ២០២២របស់ធនាគារ អេស៊ីលីដាទៅហើយ។

ត្រឹមដំណាច់ឆ្នាំ២០២២ ប្រាសាក់មានបណ្ដាញសាខាទូទាំង២៥រាជធានីខេត្តចំនួន១៨១សាខា។ ចំណែកបណ្ដាញទូATM មាន១៦៣ទូ ប្រតិបត្តិការជាង១៤០០០ភូមិស្មើនឹង៩៧.៧%នៃភូមិសរុបនៅកម្ពុជា ជាមួយនឹងបុគ្គលិកចំនួន ៩,៥៧៣នាក់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia