ថែរក្សាសុខភាព! កម្រិតខ្យល់ពុលក្នុងបរិយាកាស អាចបណ្តាលឲ្យប៉ះពាល់សុខភាពខ្លាំង ប្រឈមនឹងជំងឺកាច៤នេះ
Kan DaraMARCH 26 20251.7 K views

ការកើនឡើងកំហាប់ភាគល្អិតនិចល ឬឧស្ម័នពុល ដែលមានវិជ្ឈមាឌតូចជាង ឬស្មើ២.៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស គឺជាគុណភាពខ្យល់ដែលមិនល្អដល់សុខភាព។ ខាងក្រោមនេះ ជាជំងឺកាចធំៗ៤ ដែលបង្កឡើងដោយឧស្ម័នពុល យោងតាមអង្គការសុខភាពពិភពលោក (WHO)៖

 

១/. ជំងឺភ្នែក និងស្បែក៖ ភាគល្អិតក្នុងបរិយាកាសអាចប៉ះពាល់ដល់សុខភាពភ្នែក និងស្បែក។ វាបង្កឲ្យរលាកភ្នែក, ងាយស្រក់ទឹកភ្នែក, ក្រហមភ្នែក និងបាត់ប្រសិទ្ធិភាពនៃការមើល។ កម្រិតគុណភាពខ្យល់ ២.៥មីក្រូម៉ែត្រ (PM2.5) អាចជ្រៀតចូលស្បែក និងធ្វើឲ្យខូចស្បែកល្អ, រលាកស្បែក, ស្ងួតស្បែក, មានអាឡែហ្ស៊ី និងកើតមុនលើផ្ទៃមុខជាដើម។

 

២/. ការរលាកផ្លូវដង្ហើម ការប៉ះពាល់នឹងឧស្ម័នដូចជា អូហ្សូន (O₃), នីត្រូជិនអុកស៊ីត (NO₂), និង សូភ័រដាយអុកស៊ីត (SO₂) អាចធ្វើឲ្យផ្លូវដង្ហើមរលាក, យពិបាកដកដង្ហើម, ងាយផ្តាសាយ និងកើតជំងឺអាឡែហ្ស៊ី។ អ្នកមានប្រតិកម្មផ្លូវដង្ហើម និងជំងឺ bronchitis អាចមានអាការៈធ្ងន់ធ្ងរជាងមុន។

 

៣/. ជំងឺបេះដូង និងសរសៃឈាម៖ ខ្យល់ពុលមិនត្រឹមតែប៉ះពាល់ដល់ផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ទៅដល់ប្រព័ន្ធឈាម និងបេះដូងផងដែរ។ កម្រិតគុណភាពខ្យល់ ២.៥មីក្រូម៉ែត្រ (PM2.5) អាចចូលទៅក្នុងឈាម និងបង្កការរីករាលដាលនៃជំងឺបេះដូង បណ្តាលឲ្យខ្សោយសរសៃឈាម, ប៉ះពាល់ដល់ប្រព័ន្ធចម្លងអុកស៊ីសែនក្នុងឈាម និងបង្កការជ្រៀតចូលរបស់ភាគល្អិតក្នុងឈាម។ ជំងឺដែលអាចកើតឡើងមានដូចជា ជំងឺបេះដូង, សម្ពាធឈាមខ្ពស់ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

 

៤/. ប្រព័ន្ធប្រសាទ និងខួរក្បាល៖ ខ្យល់ពុលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដោយបណ្តាលឲ្យមានការថយចុះនៃការគិត, សរសៃប្រសាទខូច, និងបាត់បង់ការចងចាំ។ កម្រិតគុណភាពខ្យល់ ២.៥មីក្រូម៉ែត្រ (PM2.5) អាចចូលទៅក្នុងឈាម ហើយឆ្លងចូលដល់ខួរក្បាល បង្កជាជំងឺប្រសាទ។ វាធ្វើឲ្យប៉ះពាល់ដល់ការចងចាំ, បណ្តាលឲ្យសន្លប់ ឬអស់កម្លាំងខ្លាំង, ធ្លាក់ទឹកចិត្ត, ពិបាកផ្តោតអារម្មណ៍ ហើយកុមារអាចមានការរីកលូតលាស់ខួរក្បាលយឺត។

 

យ៉ាងណាមិញ ចំពោះវិធីការពារពីបញ្ហាសុខភាពដោយសារខ្យល់ពុល សូមបងប្អូនពិនិត្យ AQI មុនចេញក្រៅ (ប្រើកម្មវិធី AirVisual, AQICN), ពាក់ម៉ាស់ដែលប្រើ N95 ដើម្បីការពារភាគល្អិត PM2.5, ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ក្នុងផ្ទះ, បរិភោគអាហារសម្បូរវីតាមីន C និង E ដើម្បីបំបាត់អុកស៊ីតកម្ម និងផឹកទឹកឲ្យបានច្រើន ដើម្បីជួយចម្រោះសារធាតុពុលក្នុងខ្លួន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia