យុវជនត្រៀម CV! ខានស្អែកនេះក្រុមហ៊ុនធំៗ ១៧ នឹងផ្តល់ការងារជាច្រើ.នកន្លែងដាក់ភ្លាម សម្ភាសន៍ភ្លាម
ធី ស្រីល័ក្ខJULY 23 20242.1 K views

យុវជនដែលកំពុងតែស្វែងរកការងារធ្វើត្រៀម CV ឱ្យហើយទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាចនេះនឹងមានក្រុមហ៊ុនធំៗចំនួន១៧ នឹងនាំយកឱកាសការងារថ្មីចំនួន ១ ៤៥០ កន្លែងជូនអ្នកទាំងអស់គ្នា។

យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ National Employment Agency បានឱ្យដឹងថា ក្រុមហ៊ុនចំនួន១៧ នឹងមកបន្តសហការជាមួយ NEA ដោយមានការរៀបចំឱកាសការងារជាច្រើននៅថ្ងៃទី២៥ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

Pic5

សម្រាប់ក្រុមហ៊ុនធំៗទាំង១៧នោះបងប្អូនអាចមើលតាមលិខិតខាងក្រោមនេះ។ ដូច្នេះ អ្នកដែលចង់បានការងារធ្វើកុំភ្លេចត្រៀម CV ឱ្យហើយព្រោះនៅក្នុងវេទិកាការងារនេះដាក់ពាក់ភ្លាម សម្ភាសន៍ភ្លាមហើយសម្រាប់អ្នកមិនដែលមានបទពិសោធន៍សោះក៏អាចដាក់ពាក្យបានដែរ។ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia