អ្នកដែលធ្លាប់ស្រមៃចង់បានរថយន្តភីកអាប់អគ្គិសនីពី Isuzu មិនចាំបាច់រង់ចាំយូរទៀតទេ ខណៈពេលនេះក្រុមហ៊ុនយក្សជប៉ុនមួយនេះ បានបង្ហាញនៅគំនិតរថយន្តអគ្គិសនីថ្មី Pick Up D-Max EV ដំបូងបង្អស់របស់ខ្លួន ក្នុងកម្មពិធី Bangkok International Motor Show (BIMS ឆ្នាំ 2024) ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car Expert កាលពីពេថ្មីៗនេះបានឱ្យដឹងថា D-Max EV នឹងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចពីរ - ឯកតា 40kW / 108Nm នៅលើអ័ក្សខាងមុខ និងម៉ូទ័រ 90kW / 217Nm នៅលើអ័ក្សខាងក្រោយ - សម្រាប់ទិន្នផលរួមបញ្ចូលគ្នា 130kW និង 325Nm ។ នេះនឹងផ្តល់នូវដំណើរការដ៏ល្អនៅលើផ្លូវ។
ចំពោះសមត្ថភាពផ្ទុកទំនិញវិញ D-Max EV ក៏មានសមត្ថភាពផ្ទុកបានចំនួន ១000 គីឡូក្រាម។ D-Max EV មានទំហំថ្មធំ ត្រូវបានបំពាក់ដោយកញ្ចប់ថ្ម lithium-ion 66.9kWh ខណៈដែលតួលេខរយៈចម្ងាយនៃការបើកបរមិនត្រូវបានគេប្រកាសនៅឡើយនោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថាអាចនឹងរត់បានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រដោយការសាកថ្មម្ដង។
គួរជម្រាបផងដែរថា Isuzu មិនទាន់ប្រកាសកាលបរិច្ឆេទចេញលក់ ឬតម្លៃសម្រាប់ D-Max EV នៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងដាក់លក់នៅប្រទេសន័រវេសនៅឆ្នាំ 2025 បន្ទាប់មកគឺប្រទេសអូស្ត្រាលី និងទីផ្សារផ្សេងទៀត៕