បងប្អូនកំពុងទន្ទឹងរង់ចាំ ស្តេចរថយន្ត PICK UP អគ្គិសនី TESLA CYBERTRUCK របស់លោក Elon Musk មែនទេ? ខណៈពេលនេះរថយន្តអគ្គិសនីកម្លាំងយក្សមួយម៉ូដែលនេះ បានបើកកក់នៅប្រទេសកម្ពុជាហើយ ដោយសាកថ្មមួយពេញ អាចធ្វើដំណើររហូតដល់ទៅ ៥១៥ គីឡូម៉ែត្រ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ Tesla Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ស្តេចរថយន្ត PICK UP អគ្គិសនី TESLA CYBERTRUCK បានចាប់ផ្តើមបើកកក់ហើយ ដែលប្រិយមិត្តអាចធ្វើការកកចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ដូច្នេះដើម្បីអាចក្លាយជាម្ចាស់រថយន្តដំបូងគេនៅប្រទេសកម្ពុជា ជាមួយ Spec ដែលខ្ពស់បំផុតជាមួយរថយន្តមួយម៉ូដែលនេះ បងប្អូនអាចធ្វើការកម្មង់ឥឡូវនេះបាន។ ស្របគ្នានេះដែរ បើនិយាយពីភាពខ្លាំងរបស់រថយន្តមួយម៉ូដែលនេះវិញ មានដូចជា៖
លក្ខណៈពិសេសៗ៖
-សាកមួយពេញបើកបរបាន Range (est.): 515km
-ល្បឿនសន្ទុៈ (Acceleration) : 0-100km/h ប្រើពេល 2.7 SEC†
-ល្បឿនកំពូល (Top Speed) : 209 KM/H
-ប្រើម៉ូទ័រអគ្គិសនី : 3 (The Tri-motor AWD)
-កៅអី : ចំនួន 5 (adults)
-កំលាំងអូសទាញ : 4,990 KG (Towing)
តម្លៃរថយន្ត PICK UP អគ្គិសនី TESLA CYBERTRUCK
១/ Cyber Truck ឆ្នាំ ២០២៤ មានម៉ូទ័រពីរ រត់បានចម្ងាយ ៥៤៤ គ.ម ជាមួយល្បឿនអតិបរមា 0-១00 Km/h 4.1sec និងកម្លាំងអូស ៥០០០ គីឡូក្រាម ខណៈតម្លៃ ១៨,៥០០០ដុល្លារ។ ចំពោះការកក់ទុកមុនត្រឹម ៥0000ដុល្លារតែប៉ុណ្ណោះ។
២/ Cyber Beast 2024 មានម៉ូទ័រ៣ ដោយ motors Reer ២ និង Motor Front ១ រត់បានចម្ងាយ ៥១២ គ.ម ជាមួយល្បឿនអតិបរមា 0-100km 2.6 វិនាទី និងកម្លាំងអូស ៥០០០ គីឡូក្រាម ខណៈតម្លៃវិញរថយន្តម៉ូឌែលនេះ មានតម្លៃ ២១,៥០០ ដុល្លារ ។ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះសម្រាប់ការកក់ទុកមុនត្រឹមតែ ៥0000ដុល្លារតែប៉ុណ្ណោះ។
គួរជម្រាបផងដែរថា សម្រាប់ព័ត៌មានបន្ថែមផ្សេងៗអំពីរថយន្ត ប្រិយមិត្តអាចទំនាក់ទំនងតាមរយះ Hotline: 089 69 25 25 ឬសាកសួរទៅដល់ទីតាំងផ្ទាល់តែម្តងក៏បាន៕