ភ្នំពេញ ថ្ងៃទី15 ខែសីហា ឆ្នាំ2023 – ធនាគារ ហ្វីលីព បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់អតិថិជនសំណាងទាំង 10 នាក់ដំបូងពីប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” នៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។
ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងច្បាស់លាស់ពីធនាគារទៅកាន់អតិថិជនរបស់ខ្លួន ធនាគារ ហ្វីលីព បានធ្វើការអញ្ជើញអតិថិជនសំណាងទាំងនោះមកកាន់សាខាដើម្បីធ្វើការទទួលរង្វាន់ដោយផ្ទាល់។ សម្រាប់ការចាប់រង្វាន់លើកទីមួយ រង្វាន់ដែលអតិថិជនទទួលបានរួមមាន៖ ទឹកប្រាក់ 888 ដុល្លារចំនួន 5 រង្វាន់ និងទូរសព្ទSamsung Galaxy Z Fold4 ចំនួន 5 រង្វាន់។
សម្រាប់អតិថិជនដែលមិនអាចអញ្ជើញមកទទួលរង្វាន់នៅថ្ងៃនេះបាន ធនាគារ ហ្វីលីព នឹងធ្វើការបញ្ជូនរង្វាន់ទៅកាន់សាខាដែលស្ថិតនៅជិតពួកគាត់ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីថ្ងៃកម្មវិធី។
បន្ថែមពីការផ្តល់ជូននូវអត្រាការប្រាក់រហូតដល់ 8.25% មិនថាអតិថិជនដែលមានស្រាប់ ឬអតិថិជនថ្មីរបស់ធនាគារ នោះទេ ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត ដោយគ្រាន់តែធ្វើការបើកគណនី និងដាក់ប្រាក់សន្សំចាប់ពី 1,000 ដុល្លារឡើងទៅ។
រង្វាន់ដ៏អស្ចារ្យជាច្រើនផ្សេងទៀតកំពុងរង់ចាំលោកអ្នកនៅក្នុងការចាប់រង្វាន់លើកទី2 ដែលនឹងធ្វើឡើងនៅខែតុលា ឆ្នាំ2023 និងការចាប់រង្វាន់ធំនៅខែមករា ឆ្នាំ2024 ។ រង្វាន់ដែលនឹងធ្វើការចាប់ឆ្នោតផ្សងសំណាងនាពេលខាងមុខរួមមាន រថយន្ត Ford Everest Titanium 2023(1 រង្វាន់), រថយន្ត Ford Ranger Wildtrak 2023 (1 រង្វាន់), ទូរសព្ទ Samsung Galaxy Z Fold4 (1០ រង្វាន់) និងរង្វាន់ទឹកប្រាក់ 888 ដុល្លារ (1០ រង្វាន់)។
សម្រាប់ចម្ងល់ទាក់ទងទៅនឹងកម្មវិធីនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖086 930 000 ឬ 089 989 818 ឬ 088 465 9999 (24/7)។