ប្រធានាធិបតីអាមេរិក លើកឡើងបែបនេះ ពីគ្រោះមហន្តរាយ ភ្លើងឆេះព្រៃដ៏ធំ ក្នុងប្រវត្តិសាស្រ្តអាមេរិក
Ping Chou EngJANUARY 10 2025285 views

​​នៅក្នុងការថ្លែងសន្ទុរកថា នាសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី០៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ប្រធានាធិបតីអាមេរិកលោក​ Joe Biden បានលើកឡើងជុំវិញករណីភ្លើងឆេះព្រៃនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងបំផ្លាញសំណង់រាប់ម៉ឺនខ្នងនៅសង្កាត់អ្នកមានមួយនេះ។

 

សេចក្តីថ្លែងការណ៍អំពីគ្រោះមហន្តរាយនិងភ្លើងឆេះព្រៃដ៏ធំ ក្នុងប្រវត្តិសាស្រ្តអាមេរិក ប្រធានាធិបតីលោក Joe Biden បានគូសបញ្ជាក់ថារដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រង១០០% លើការចំណាយសម្អាតកំទេចផេះផង់ ផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនរងគ្រោះ ព្រមទាំងប្រាក់បន្ថែមសម្រាប់ក្រុមអ្នកសង្គ្រោះជួរមុខ និងការងារជាច្រើនទៀតសម្រាប់រយៈពេល១៨០ថ្ងៃ។

 

Biden California Wildfires

 

ទន្ទឹមនឹងនេះលោកប្រធានាធិបតីក៏បានមានប្រសាសន៍ថា ចំពោះគ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ខ្ញុំដឹងថាអ្នកកំពុងរស់នៅក្នុងសុបិន្តអាក្រក់ ហើយខ្ញុំសូមសន្យាថាយើងនឹងជួយអ្នកឱ្យឆ្លងកាត់បញ្ហានេះឱ្យបានធូរស្រាលហើយយើងនឹងចាប់ផ្តើមស្តារឡើងវិញ

 

បន្ថែមពីនោះលោក Biden ក៏បានចុះហត្ថលេខាយល់ព្រមលើសំណើរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom សម្រាប់ការប្រកាស រដ្ឋស្ថិតក្នុងគ្រោះមហន្តរាយធំ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងរវាងភ្លើងឆេះព្រៃនិងការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្ស។​

 

យ៉ាងណាមិញគិតមកទល់ពេលនេះអគ្គិភ័យនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។ ខណៈលំនៅដ្ឋានលំដាប់សេដ្ឋីស្រុតចុះដល់ដី​ មេឃប្រែជាពណ៌ប្រផេះខ្មួលខ្មាញ់ពេញក្រុងLA ដោយមានក្រុមអ្នកពន្លត់អគ្គីភ័យជាង៤០០នាក់​ ឧទ្ធម្ភាគចក្រនិងយន្តហោះពន្លត់អគ្គីភ័យចំនួន៣០គ្រឿង របស់យោធាអាមេរិកនិងជំនួយពីកាណាដា កំពុងទប់ស្កាត់ភ្លើងនៃភាគខាងត្បូងនៃរដ្ឋ ចាប់តាំងពីថ្ងៃកើតហេតុ៕

 

473054491 530371860037028 4557260238860053756 N

 

 

473013723 530374093370138 5152979513699122137 N

 

 

Hq720

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia