កាលពីថ្ងៃម្សិលមិញនេះមានហេតុការណ៍ភ្លើងឆេះព្រៃនៅទីក្រុង Los Angles រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកដែលបណ្ដាលឲ្យមានការឆាបឆេះនិងបំផ្លាញសំណង់អគារ ផ្ទះសំបែងរាប់ពាន់ខ្នងហើយហេតុការណ៍ភ្លើងឆេះព្រៃនេះទៀតសោតធ្វើឲ្យខាតបង់ផ្នែកសេដ្ឋកិច្ចរបស់អាមេរិកយ៉ាងខ្លាំងផងដែរ។
បើយោងតាមការចុះផ្សាយរបស់Euronews បានឲ្យដឹងថាហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វញ៉ានេះធ្វើឲ្យខាតបង់ផ្នែកសេដ្ឋកិច្ចគិតជាលុយប្រមាណពី៥២ពាន់លានទៅ៥៧ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនព្យាករអាកាសធាតុ AccuWeather Inc។
លោក Jonathan Porter ប្រធានឧតុនិយមនៃក្រុមហ៊ុន AccuWeather Inc បានឲ្យដឹងថានេះគឺជាហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយនៃប្រវិត្តិសាស្រ្តនៃរដ្ឋកាលីហ្វញ៉ា ហើយប្រសិនបើចំនួនសំណង់អគារជាច្រើនត្រូវបានបំផ្លាញបន្ថែមទៀតនៅថ្ងៃបន្តបន្ទាប់ខាងមុខនោះវានឹងក្លាយទៅជាហេតុការណ៍ភ្លេងឆេះព្រៃដ៏អាក្រាក់បំផុតនៅក្នុងសម័យទំនើបនេះ។
គួរបញ្ជាក់ផងដែរថាបើគិតមកដល់ពេលនេះសំណង់អគារជាពិសេសគឺផ្ទះជាង១ពាន់ខ្នងត្រូវបានបំផ្លាញទាំងស្រុងហើយមនុស្សប្រមាណជាង១៣ម៉ឺននាក់ត្រូវបានគេជម្លៀសចេញដើម្បីរកកន្លែងសុវត្ថិភាព៕