ការបោះបង់ការងារដែលមានប្រាក់ខែខ្ពស់ តួនាទីធំ ហើយទៅចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង គឺជារឿងមួយដែលមិនងាយមានអ្នកហ៊ានធ្វើនោះឡើយ។ ប៉ុន្តែសម្រាប់លោកស្រី លី ផល្លី ដែលបច្ចុប្បន្នជាអគ្គនាយិកាក្រុមហ៊ុន វីន ហេង រចនា ឯ.ក បានសម្រេចចិត្តលាឈប់ពីការងារដែលមានប្រាក់ខែខ្ពស់ ដោយមិនស្ទាក់ស្ទើរ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ដែលចង់ជួយមនុស្សឱ្យបានច្រើន និងចង់បានសេរីភាពពេលវេលា និងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
លោកស្រី លី ផល្លី គឺជាអតីតបុគ្គលិកជាន់ខ្ពស់គ្រប់គ្រងគម្រោងធំ១ ដែលមានចំណូលពីការងារ រហូតដល់ជាង៣ពាន់ដុល្លារឯណ្ណោះ នៅក្នុងមួយខែ។ លោកស្រីបានសម្រេចចិត្តលាឈប់ពីការងារ ហើយងាកមកចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងជាលើកដំបូង នៅក្នុងឆ្នាំ២០១៥ ដោយមានបុគ្គលិកត្រឹមតែ៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែត្រឹមរយៈពេលជាង៧ឆ្នាំ លោកស្រីអាចពង្រីកអាជីវកម្មដែកស្មិតរបស់ខ្លួនឱ្យល្បីនៅលើទីផ្សារ មានបុគ្គលិកច្រើងជាងមុន មានសិប្បកម្មផលិតផ្ទាល់ខ្លួន និងសាខាធំៗ ២កន្លែង នៅរាជធានីភ្នំពេញ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកស្រី លី ផល្លី បានឱ្យដឹងថា ការសម្រេចចិត្តបង្កើតអាជីវកម្មរបរដែកស្មិតនេះឡើង គឺដោយសារលោកស្រីជាមនុស្សម្នាក់ចូលចិត្តរចនាអ្វីដែលថ្មីៗជាប្រចាំ។ អ្វីដែលសំខាន់ជាងនេះ គឺលោកស្រីចង់ចូលរួមបង្កើតការងារដល់មនុស្សឱ្យបានកាន់តែច្រើន និងជួយលើកស្ទួយសិល្បៈ វប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជា ហើយលោកស្រីចង់ឃើញផលិតផលដែកស្មិត ដែលធ្វើឡើងពីស្នាដៃកូនខ្មែរ១០០% ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ទូទាំងប្រទេស និងពិភពលោក។
លោកស្រីបានឱ្យដឹងទៀតថា ការចាប់ផ្តើមរបរដែកស្មិតនេះ លោកស្រីពុំមានដើមទុនច្រើននោះទេ ដូច្នេះហើយទើបការចាប់ផ្តើមដំបូងៗលោកស្រីជួបការលំបាកច្រើន ហើយមានបុគ្គលិកតែ៤ ទៅ៥នាក់ប៉ុណ្ណោះ ដោយបូករួមទាំងលោកស្រី និងស្វាមី ព្រមទាំងកូនជាង២-៣នាក់។ លោកស្រីបន្តថា ការចាប់ផ្តើមរកស៊ី ខ្វះទុនបែបនេះ លោកស្រីបានប្រើយុទ្ធសាស្រ្តធំមួយ ដែលធ្វើឱ្យលោកស្រីអាចជោគជ័យបាន។
យុទ្ធសាស្រ្តនោះគឺ “ការរកភ្ញៀវឱ្យបាន មុនទិញឥវ៉ាន់ចូល” ។ អគ្គនាយិកាក្រុមហ៊ុន វីន ហេង រចនា ឯ.ក រូបនេះ បានពន្យល់ថា ពេលលោកស្រីរកស៊ីដំបូងៗ លោកស្រីបានទាក់ទងភ្ញៀវជាមុន ហើយស្នើរសុំភ្ញៀវឱ្យជួយកក់ប្រាក់ចាប់ពី ៤០ភាគរយឡើង ដើម្បីឱ្យលោកស្រីមានទុនទិញឧបករណ៍ និងដែកផ្សេងៗ យកមកធ្វើជូនភ្ញៀវ។ លោកស្រីអគ្គនាយិកាបន្តថា លោកស្រីតែងតែធ្វើបែបនេះ រហូតដល់លោកស្រីអាចមានលទ្ធភាពកម្ចីលុយពីធនាគារខ្លះៗ ទើបលោកស្រីពុំសូវតម្រូវឱ្យភ្ញៀវកក់ប្រាក់ច្រើនដូចមុន។
លោកស្រី លី ផល្លី បានបង្ហើបយុទ្ធសាស្រ្តយកបេះដូងភ្ញៀវដែរថា គឺគ្រប់ការងារដែលលោកស្រីធ្វើជូនភ្ញៀវ គឺសុទ្ធតែផ្តោតលើភាពស្មោះត្រង់ មិនកេងចំណេញលើភ្ញៀវឡើយ។ ហើយអ្វីដែលលោកស្រីធ្វើជូនភ្ញៀវ គឺផ្តោតសំខាន់បំផុតទៅលើគុណភាព និងសេវាកម្មណែនាំចំណុចល្អ បញ្ហា សុវត្ថិភាពជូនភ្ញៀវជានិច្ច។ ដោយសារមូលហេតុនេះហើយ ទើបលោកស្រីអាចធ្វើឱ្យភ្ញៀវបន្តទិញផលិតផលដែកស្មិតពីលោកស្រី និងណែនាំភ្ញៀវបន្ត រហូតលោកស្រីអាចចាប់បានម្ចាស់គម្រោងបុរីធំៗ ម្ចាស់វីឡា ម្ចាស់ភូមិគ្រឹះ ម្ចាស់គេដ្ឋានល្បីៗ និងអ្នកមានៗ ជាហូរហែ។
លោកស្រី លី ផល្លី បានសង្កត់ធ្ងន់ថា “នៅក្នុងការរកស៊ី បើភ្ញៀវទុកចិត្តលើយើង យើងត្រូវរក្សាភាពស្មោះត្រង់ជានិច្ច ហើយធ្វើការជូនភ្ញៀវត្រូវយកចិត្តទុកដាក់បំផុត ធ្វើយ៉ាងណាកុំឱ្យខុស” ។ លោកស្រីបន្តថា ភាពជោគជ័យរបស់យើង គឺបានមកតាមរយៈភ្ញៀវដែលគាត់គាំទ្រយើង ដូច្នេះលោកស្រីតែងតែដឹងគុណភ្ញៀវទាំងអស់ ដែលបានគាំទ្រតាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់សព្វថ្ងៃនេះ។ ដោយសារមូលហេតុនេះ លោកស្រីតែងតែរក្សាទំនាក់ទំនងឬសួរសុខទុក្ខភ្ញៀវ ទិញកាដូជូនភ្ញៀវ ជួយសម្រួលការបង់ប្រាក់ដល់ភ្ញៀវ ហើយមានពេលខ្ល្ះ ការងារមួយចំនួន លោកស្រីពុំគិតលុយពីភ្ញៀវឡើយ គឺដើម្បីបង្ហាញពីការអរគុណជូនភ្ញៀវរបស់ខ្លួន។
សូមបញ្ជាក់ថា លោកស្រី លី ផល្លី គឺជាអគ្គនាយិកាក្រុមហ៊ុន វីន ហេង រចនា ឯ.ក ដែលជាក្រុមហ៊ុន ប្រឹក្សា រចនា ផលិត និងតម្លើងដែកស្មិត ដែលរួមមាន៖ ទ្វាររបង ទ្វារផ្ទះ ចម្រឹងរបង-បង្អួច បង្កាន់ដៃជណ្តើរ-វេរ៉ង់ដារ និងគ្រឿងសង្ហារឹមបែបសិល្បៈកែច្នៃពីដែកស្មិតជាច្រើនទៀត តាមបែបបុរាណស៊ីវិល័យ បែបសិល្បៈរចនាបថខ្មែរ និងបរទេសដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម៖ 077 227 207 | 015 227 207 ឬតាមរយៈហ្វេសប៊ុកផេក វីន ហេង រចនា ដែកស្មិត ៕
ការបញ្ចុះតម្លៃពិសេសមាននៅខាងក្រោមនេះ៖