ឃើញតែគេរកលុ.យពីហ្វេសប៊ុក ដឹងទេ 1M view ហ្វេសប៊ុកឱ្យលុ.យប៉ុន្មានទៅដល់អ្នកកាន់ផេក?
ធី ស្រីល័ក្ខFEBRUARY 7 20253.2 K views

នរណាៗក៏ដឹងដែរថា នាពេលបច្ចុប្បន្ននេះការរកលុយពី Facebook & Youtube បានកំពុងតែពេញនិយមជាខ្លាំង ជាពិសេសនោះការរកលុយពីបណ្តាញសង្គមទាំង២ នេះបានផ្លាស់ប្តូរជីវភាព Creator ច្រើនណាស់នៅលើពិភពលោកព្រោះចំណូលបានច្រើនៗខ្លាំងណាស់។ ប៉ុន្តែសម្រាប់អ្នកនៅខ្មែរយើងវិញ បងប្អូនឆ្ងល់ទេថាអ្នកដែលបើករកលុយពី Facebook នៅពេលបាន 1M View តើបានចំណូលប៉ុន្មាន?

 

ដើម្បីជាការដោះស្រាយដល់បងប្អូននៅខ្មែរ Content Creator ដ៏ល្បីម្នាក់គឺលោក Q-Win បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនថា “ចំពោះវីដេអូរបស់រូបលោកផ្ទាល់ដែលអ្នកមានមើលរហូតដល់ទៅ 1M គឺលោកទទួលបានលុយត្រឹមតែ ៣០ដុល្លារ ទៅ ៤០ដុល្លារ ប៉ុណ្ណោះពីហ្វេសប៊ុក”។

37

លើសពីនេះទៅទៀត សម្រាប់វីដេអូរបស់លោកដែលមានអ្នកមើលជាង ២០០ខេ ទទួលបានលុយ ជាង ៤ដុល្លារ និងវីដេអូជាង ៩០០ខេ បានលុយ ២៨ដុល្លារ ចំណែកវីដេអូដែលមានអ្នកមើលរហូតដល់ទៅ 2M view វិញលោកទទួលបានលុយជាង ៦៥ដុល្លារប៉ុណ្ណោះពីហ្វេសប៊ុកផងដែរ។

៣៦

គួរបញ្ជាក់ថា ដើម្បីអាចយកលុយពីហ្វេសប៊ុកបាន លុះត្រាតែ Content Creator ទាំងអស់គោរពតាមគោលការណ៍របស់ Facebook ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញាហើយសម្រាប់​អ្នក​ណា​ដែល​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ខុស​ច្បាប់ Facebook មិន​អនុញ្ញាត​ជាដាច់ខាត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia