ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័ វគ្គណ្តុះបណ្តាលដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ
Daneth MechNOVEMBER 2 2022

ក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយស្រាវីស្គី Chivas ផ្តាច់មុខនៅប្រទេសកម្ពុជា សហការជាដៃគូជាមួយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវ​​:ផ្នែកម្ហូបអាហារ ដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា Academy of Culinary Art Cambodia ( ACAC ) បើកវគ្គបណ្តុះបណ្តាល​ផ្នែក​ម្ហូបអាហារ​ ​និង​ ភេសជ្ជ​​: ជាស្តង់ដារខ្នាតអន្តរជាតិ នឹងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីប្រភេទស្រា លក្ខណៈពិសេស និងប្រវត្តិសាស្ត្ររបស់ស្រាវីស្គី។ 

“Let’s Talk Alcohol ​” មានគោលការណ៍ លើកស្ទួយ​កម្ពស់​ឧត្តមភាព​នៃ​អ្នក​ជំនាញ​ក្រឡុកស្រា​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈ​ការសិក្សាដ៏លំអិតជាមួយការ​បណ្តុះបណ្តាល​ទ្រឹស្តី រួមជាមួយនិង​ការអនុវត្តផ្ទាល់ពីអ្នកជំនាញពីក្រៅប្រទេស​​ ។

សម្រាប់ការផ្តល់ការបណ្តុះបណ្តាល​ លោកអ្នកនឹងទទួលបាននូវ ចំណេះដឹងអំពីប្រវត្តិសាស្រ្ត វប្បធម៌ ដំណើរការ​វិវត្តន​  ការផលិត ការលាយភេសជ្ជ: ការរៀបចំអាហារ ការទទួលទានគ្រឿងស្រវឹងដោយមានការទំនួលខុសត្រូវ និង ការផ្ដល់សេវាកម្មប្រកបដោយ សីលធម៌ ជំនាញច្បាស់លាស់ និង ទំនួលខុសត្រូវផងដែរ សម្រាប់ប្រទេសកម្ពុជា។

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas បានចូលទីផ្សារប្រទេសកម្ពុជា ដោយផ្អែកលើទស្សនវិស័យវិជ្ជមានរបស់ខ្លួននៅលើសេដ្ឋកិច្ច និងការតភ្ជាប់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយប្រជាជនកម្ពុជាទៅកាន់ពិភពលោកទាំងមូល។

Photo 2022 11 02 09 11 40

លោក​ Daren Ong នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge បានកំណត់យកព្រឹត្តិការណ៍ចាប់ផ្តើម កាលពីដើមខែ ថាកម្មវិធីនេះ ជាការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ជាដៃគូ សម្រាប់រយៈពេលវែងទៅមុខរវាងក្រុមហ៊ុន និង សាលាបណ្ដុះបណ្ដាលវិជ្ជាជីវផ្នែកម្ហូបអាហារកម្ពុជា ដំបូងបង្អស់នៅព្រះរាជាណាចក្រ “កម្ពុជាAcademy of Culinary Art Cambodia ( ACAC )

វគ្គបណ្តុះបណ្តាល "'Let’s Talk alcohol "' គឺសម្រាប់សធារណៈជន ជាពិសេសផ្នែកក្រឡុកស្រាដែលមានអាយុលើសពី 18 ឆ្នាំដែលមានមានចំណាប់អារម្មណ៍លើ ផ្នែកម្ហូបអាហារ​ និង​ ភេសជ្ជៈ ដែលជាចំណេះដឹង និងជាចំណុចដ៏សំខាន់មួយ ដែលកម្មវិធីនឹងផ្ដល់ជូន។

“បន្ទាប់ពីធុរកិច្ចប្រកបដោយផ្លែផ្កា ក្រុមហ៊ុន Pernod Ricard Cambodge - Chivas ចូលរួមចំណែកលើកកម្ពស់ និងធ្វើការជម្រុញ កម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃការទទូលទានគ្រឿងស្រវឹងដែលមានទំនួលខុសត្រូវ​គឺជាសារសំខាន់របស់ ក្រុមហ៊ុន Pernod Ricard Cambodge - Chivas ហើយយើងបន្តការជំរុញ វេទិការ សកម្មនេះជាបន្តទៅមុខទៀតនៅក្នុងប្រទេសកម្ពុជា។​

1

2

អ្នកនាំពាក្យប្រធានបទ "​Let’s Talk Alcohol " លោក Iain Thomson - ឯកអគ្គរដ្ឋទូតម៉ាកពីក្រុមហ៊ុន Pernod Ricard Cambodge និង ជាអ្នកជំនាញខាងស្រាវីស្គី ពីប្រទេសស្កុតលែន ដែលមានបទពិសោធន៍ជាង១០ឆ្នាំលោក Bruno Cardone - ជានាយកសាលាវិទ្យាស្ថាន ACAC ។

សូមអបអរសាទរដល់អ្នកចុះឈ្នោះ និងចូលរួមចំនួន 19 នាក់ដែលទទួលបានវិញ្ញាបនបត្រជំនាញបន្ទាប់ពីបញ្ចប់ការសិក្សាជាមួយអ្នកជំនាញស្រាវីស្គីពីលោក - Iain Thomson, Brand Ambassador របស់ Pernod Ricard Cambodge! 

សូមធ្វើការរង់ចាំការចុះឈ្មោះ វគ្គបណ្តុះបណ្តាលសិក្ខាសាលានិងចាប់ផ្ដើមជាផ្លូវការបន្ថែមទៀតដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ!

Photo 2022 11 02 09 11 25

Photo 2022 11 02 09 11 35

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង សាលាបណ្ដុះបណ្ដាលវិជ្ជាជីវផ្នែកម្ហូបអាហារ Academy of Culinary Art Cambodia ( ACAC ) ដោយផ្ទាល់ ឬតាមរយៈទូរស័ព្ទលេខ 011 767 136 (Cellcard - Telegram) / 015 227 088 (Smart)

អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd. គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវផលិតផលស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s, Royal Salute, Martell, ស្រាក្រហម Jacob Creek, ស្រាក្រហម George Windham, ស្រា Champaign Mumm, Absolute Vodka, Tequila Olmeca, Havana Club, Kahlúa, Malibu, Ricard, The Glenlivet, Monkey 47, Perrier Jouet ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។

សាលាបណ្ដុះបណ្ដាលវិជ្ជាជីវផ្នែកម្ហូបអាហារ Academy of Culinary Art Cambodia ( ACAC ) គឺជាវិទ្យាស្ថានដែលទទួលស្គាល់ពីប្រទេសស្វីសលើផ្នែកបដិសណ្ឋារកិច្ច និងសិល្បៈធ្វើម្ហូបអាហារ​ ដែលមានទីតាំងនៅផ្លូវលេខ 139 សាលាគឺជាស្ថាប័នដ៏ល្បីល្បាញបំផុតមួយនៅក្នុងវិស័យនេះ។ 

សាលាត្រូវបានបើកដំណើរការតាំងពីឆ្នាំ 2017 ហើយក៏កំពុងផ្តល់វគ្គសិក្សាជាច្រើនដល់សិស្សានុសិស្សរបស់ខ្លួន។  សាលានឹងផ្តល់ជូននូវវគ្គសិក្សាជាច្រើននៅក្នុងផ្នែកបដិសណ្ឋារកិច្ច សិល្បៈនៃម្ហូបអាហារ និងការគ្រប់គ្រងផ្នែកទេសចរណ៍។

Photo 2022 11 02 09 11 45

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia