ក្រុមហ៊ុនធំមួយ មានគម្រោងបង្កើតរោងចក្រផលិតម៉ូតូនៅក្នុងប្រទេសកម្ពុជា
Bunthoeun KoemNOVEMBER 29 2024729 views

ក្រុមហ៊ុន Hong Leong Manufacturing Group ដែលជាក្រុមហ៊ុនធំមួយមកពីម៉ាឡេស៊ី បានបង្ហាញពីគម្រោងនៃការបង្កើតរោងចក្រផលិតម៉ូតូនៅក្នុងប្រទេសកម្ពុជា។ ហើយក្រៅពីនេះក្រុមហ៊ុនក៏មានគម្រោងវិនិយោគផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យផងដែរ។

 

468889943 1006757538149179 1421585766670691260 N

 

យោងតាមការដកស្រង់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ឧកញ៉ា Tan Khee Meng ដែលប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី បានជួបពិភាក្សាជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបនេះ ឧកញ៉ា Tan Khee Meng បានជម្រាបជូនថា ក្រុមហ៊ុនបានគិតគូរវិនិយោគក្នុងវិស័យចំនួន ៤ រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។

 

468809029 1006757484815851 5887804635379828526 N

 

ទាក់ទងនឹងគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនេះដែរ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬ វិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។

 

468671960 1006757434815856 1025086136334571669 N

 

បន្ថែមពីនោះ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដោយទទួលបានគម្រោងវិនិយោគដែលប្រើបច្ចេកវិទ្យាទំនើបនិងមានតម្លៃបន្ថែមខ្ពស់ជាច្រើន ដូចជាគម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន ។ល៕

 

Royal Enfield 3.jpg

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia