ម៉េចអញ្ចឹង? ធនាគាររបស់ចិនបិទមិនឲ្យអតិថិជនខ្លួនវិនិយោគលើមាសពិតប្រាកក្រោមហេតុផល១នេះ
Toeuy HongNOVEMBER 29 2024295 views

 

 ធនាគារពាណិជ្ជមួយចំនួននៅក្នុងប្រទេសចិនបានដំឡើងពីចំណាត់ធ្លាក់ហានិភ័យដល់អតិថិជនរបស់ខ្លួនចំពោះការវិនិយោគផលិតផលមាសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយKitco ដែលជាវេបសាយតែងតែងតាមដានវិភាគលើហាងឆេងមាស។

 

បើយោងតាមការចុះផ្សាយរបស់Kitco បានឲ្យដឹងថាការវិនិយោគលើមាសពេលនេះគឺត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ជាពិសេសគឺមាសពិតប្រាកដ( Physical gold)។

 

ធនាគាររបស់ចិនមួយចំនួនមិនលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនវិនិយោគលើមាសពិតប្រាកដឡើយព្រោះវាមានហានិភ័យខ្ពស់។ មិនតែប៉ុណ្ណោះធនាគារក៏ឈប់បើកគណនីជួញរសម្រាប់ផលិតមាសពិតប្រាកដនេះផងដែរ។ ហើយចំពោះអតិថិជនដែលមានស្រាប់គឺត្រូវបិទមិនឲ្យមានជម្រើសច្រើនក្នុងការវិនិយោគ។

 

 គួរបញ្ជាក់ផងដែរតម្លៃមាសគឺតែងតែប្រែប្រួលដោយសារតែកត្តាសកលដូចជាភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ គោលនយោបាយហិរញ្ញវត្ថុនិងការរំពឹងទុកនៃការប្រែប្រួលអតិផរណាជាដើម។ដូច្នេះមុននឹងវិនិយោគលើមាសបងប្អូនត្រូវគិតលើកត្តាទាំងប៉ុន្មាននេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia