ការសិក្សា៖ មនុស្សសម័យថ្មី ស្រ្តេសខ្លាំង និងងាយបា.ក់ទឹកចិត្ត បណ្តាលមកពីកត្តាធំៗ២នេះ
Kan DaraJULY 24 20244.8 K views

ការសិក្សាថ្មីបានបង្ហាញថា មនុស្សមានអាយុចន្លោះពី ១៨ឆ្នាំ-២៥ឆ្នាំ ងាយជួបប្រទះបញ្ហាផ្លូវចិត្តខ្លាំងបំផុត ជាពិសេសក្រុមស្រ្តីវ័យក្មេង។ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC ចុះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

 

សាស្ត្រាចារ្យចិត្តសាស្រ្ត Wimsatt Childs នៅសាលាវេជ្ជសាស្ត្រ Yale បានលើកឡើងថា៖ «របស់ដែលធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តមនុស្សសម័យឥឡូវខ្លាំង គឺរូបភាពក្នុងបណ្តាញសង្គម»។ អ្នកស្រីបានបន្តទៀតថា៖ «រឿងធំមួយទៀត គឺសម្ពាធសង្គម។ មនុស្សជាច្រើនអង្គុយមួយកន្លែងបារម្ភថា តើខ្លួនអាចទទួលបានការអប់រំខ្ពស់ដោយរបៀបណា? តើនឹងមានលទ្ធភាពទិញអ្វីដែលខ្លួនចង់បានដោយរបៀបណា? តើអាចមានផ្ទះផ្ទាល់ខ្លួនដោយរបៀបណា? ជាដើម»

 

យ៉ាងណាមិញ ក្រៅពីកត្តាធំៗទាំង២ខាងលើ ជំងឺបាក់ចិត្តអាចកើតឡើងតាមទម្រង់មានច្រើនរូបភាពទៅតាមស្ថានភាពជាក់ស្តែងដែលអ្នកជំងឺជួបប្រទះដូចជា បញ្ហាគ្រួសារ បញ្ហាជីវិត វិបត្តិហិរញ្ញវត្ថុ សង្គម ឬជំងឺប្រចាំកាយជាដើម រួមទាំងកត្តាមជ្ឈដ្ឋានខាងក្រៅក៏ជាផ្នែកមួយនាំឲ្យកើតមានជំងឺផ្លូវចិត្តផងដែរ។

 

គួរជម្រាបថា ជំងឺនេះពិតជាកាចសាហាវណាស់ វាមានសមត្ថភាពអាចសម្លាប់មនុស្សដោយគ្មានឈាម។ ហើយដើម្បីអាចបង្ការជំងឺនេះមិនឲ្យកើតឡើងបាន វាតម្រូវឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឲ្យមានសណ្តាប់ធ្នាប់ និងចេះអប់រំចិត្តឲ្យបានត្រឹមត្រូវ។ ក្នុងករណីប្រសិនបើមានជំងឺនេះកើតឡើងហើយ អ្នកត្រូវប្រញាប់ទៅព្យាបាល និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ចៀសវាងការធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia