ខ្លាចការចំណាយលុយ! ជំងឺខ្លាចការចាយលុយ(Chrematophobia) នឹងធ្វើឲ្យអ្នកជួបបញ្ហាធំៗទាំនេះ
Toeuy HongJUNE 27 2024362 views

 មានប្រភេទជំងឺម្យ៉ាងដែលភាសាអង់គ្លេសហៅថាChrometophobia ដែលអ្នកកើតជំងឺនេះគឺពួកគាត់ខ្លាចការចាយលុយជាទីបំផុត។ ថ្វីត្បិតតែជំងឺនេះជាជំងឺកម្រពិតមែនប៉ុន្ដែបើអ្នកដែលកើតមានជំងឺក៏មានផលប៉ះពាល់មួយចំនួននៅក្នុងជីវិតរស់នៅរបស់ពួកគាត់។

 ចំពោះផលបង្កដែលបណ្ដាលឲ្យមនុស្សមួយចំនួនកើតជំងឺខ្លាចកាយចំណាយលុយគឺចេញពីបទពិសោធន៍មួយចំនួនដូចជាធ្លាប់ខាតបង់លុយច្រើន ហើយមួយវិញទៀតធ្លាប់ជួបបញ្ហាអសន្តិសុខភាពផ្នែកស្បៀងអាហារនិងទីជម្រកដោយសារបញ្ហាខ្វះខាតលុយដូច្នេះហើយទើបពួកគាត់ខ្លាចក្នុងការចំណាយលុយ។

រោគសញ្ញានៃជំងឺខ្លាចការចាយលុយដំបូងមានដូចជា មានអារម្មណ៍ភ័យខ្លាចនៅពេលចំណាយលុយជាពិសេសគឺពិបាកនៅជាមួយមិត្តភក្តិឬក្រុមគ្រួសារនៅពេលឃើញពួកគាត់ចំណាយលុយច្រើនៗក្នុងការទិញរបស់អ្វីមួយ។

 ចំពោះផលមិនល្អនៃអ្នកកើតជំងឺខ្លាចការចាយលុយនេះមានដូចជាប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាវានឹងប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់អ្នក។ ជាក់ស្ដែងបើដៃគូរបស់អ្នកចង់ចំណាយលុយទិញរបស់ដែលជាចំណងឬការដើរលេងកម្សាន្តប៉ុន្ដែអ្នកខ្លាចក្នុងការចំណាយលុយនោះមិនយូរទេទំនាក់ទំនងរបស់អ្នកនឹងត្រូវប្រេះឆាជាមិនខានឡើយ។

លើសពីនេះមានផលអវិជ្ជមានមួយចំនួនទៀតដូចជា បញ្ហាសុខភាពដោយសារតែមិនចំណាយលុយទៅលើការថែទាំសុខភាពជាពិសេសទិញអាហារធូថ្លៃដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។ មិនតែប៉ុណ្ណោះអ្នកនឹងមានមិនទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយសារតែមិនចង់ចំណាយលុយពេលជួបជុំឬចូលរួមក្នុងកម្មវិធីផ្សេងៗនៅក្នុងសង្គម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia