នរណាខ្លះកំពុងប្រើ? ក្រោយដោះលែងឲ្យនៅក្រៅឃុំ មេធំ Telegram ពោលពាក្យចាក់ដោតបែបនេះ
Kan DaraMARCH 19 20251.4 K views

បន្ទាប់ពីត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរបារាំង កាលពីខែសីហា ឆ្នាំ២០២៤ ក្នុងទីក្រុងប៉ារីស លោក Pavel Durov ស្ថាបនិកកម្មវិធី Telegram បានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោយបង់ប្រាក់ធានាចំនួន ៥ លានអឺរ៉ូ (ប្រហែល ៥,៤៦៨,១៧៥ដុល្លារ)។ នេះបើយោងតាមការឲ្យដឹងពី DAP News ចុះនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

 

លោក Pavel Durov បាននិយាយកាលពីថ្ងៃចន្ទ យ៉ាងដូច្នេះថា៖ «ដូចដែលអ្នកបានដឹងហើយថា ខ្ញុំបានត្រលប់ទៅឌូបៃវិញ បន្ទាប់ពីចំណាយពេលជាច្រើនខែនៅក្នុងប្រទេសបារាំង ដោយសារតែការស៊ើបអង្កេតទាក់ទងនឹងសកម្មភាពឧក្រិដ្ឋជននៅលើ Telegram»។ លោកក៏បានបន្ថែមទៀតថា៖ «ដំណើរការកំពុងបន្ត ប៉ុន្តែវាមានអារម្មណ៍ល្អណាស់ក្នុងការត្រលប់ទៅផ្ទះវិញ»

 

ជម្រាបជូនផងដែរថា នៅក្នុងប្រទេសបារាំង កម្មវិធី Telegram ត្រូវបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឧក្រិដ្ឋកម្មជាច្រើន ជុំវិញការជួញដូរគ្រឿងញៀន ការរំលោភបំពានផ្លូវភេទលើកុមារ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ហើយទន្ទឹមនឹងនោះ ព្រះរាជអាជ្ញាកំពូលទីក្រុងប៉ារីស លោក Laure Beccuau កាលពីឆ្នាំមុន បាននិយាយថា អង្គភាពរបស់ខ្លួនបានបង្ហាញពីក្តីកង្វះនៃការឆ្លើយតបរបស់ក្រុមហ៊ុន Telegram របស់លោក Pavel Durov នៅពេលត្រូវបានស្នើសុំឲ្យសហការជាមួយការអនុវត្តច្បាប់ ទើបឈានដល់ការចាប់ឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនរូបនេះតែម្តង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia