ស្ថាបនិកកម្មវិធី Telegram លោក Pavel Durov ដែលទើបដោះលែងឲ្យនៅក្រៅឃុំពីប្រទេសបារាំង បានចោទប្រកាន់ WhatsApp ជាកម្មវិធីលួចចម្លងដ៏ថោកទាប។ នេះបើយោងតាមការចុះផ្សាយរបស់ Tech Crunch នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
លោក Pavel Durov បានបង្ហោះសារនៅលើ Channel Telegram របស់ខ្លួនយ៉ាងដូច្នេះថា៖ «កម្មវិធី WhatsApp ជាការចម្លងថោកៗ និងអន់បំផុតរបស់ Telegram។ រាប់ឆ្នាំមកហើយ ពួកគេព្យាយាមចម្លងនូវភាពច្នៃប្រឌិតរបស់យើង ខណៈពេលដែលហ៊ានចាយលុយរាប់ពាន់លានដុល្លារ លើភាពល្បីល្បាញ និងប្រើយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទាញយើងទម្លាក់ចុះ។ ប៉ុន្តែពួកគេបានបរាជ័យ! Telegram បានរីកលូតលាស់ និងទទួលបានប្រាក់ចំណេញ ខុសពីគូប្រជែងរបស់យើង»។
ក្នុងនោះលោក Pavel Durov បានបង្ហាញទិន្នន័យអ្នកប្រើប្រាស់សកម្មក្នុងកម្មវិធី Telegram បច្ចុប្បន្នមានចំនួនរហូតដល់លើស មួយពាន់លាននាក់ ខណៈរបាយការណ៍ឆ្នាំមុនមានចំនួន ៩៥០លាននាក់។ លោកក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Telegram បានរកប្រាក់ចំណេញ ៥៤៧លានដុល្លារ កាលពីឆ្នាំមុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook