ប្រយ័ត្នវ័ណ្ឌករ! កុំប្រថុយយកលុយធ្វើរឿង៣នេះ បើអ្នកមិនទាន់មានចំណូលច្បាស់លាស់
Kan DaraMARCH 27 202510.2 K views

 «ចង់ចំណេញ ប្រយ័ត្នដាច់ចំណង» ជាឃ្លាដែលដូនតាខ្មែរតែងស្តីប្រដៅកូនចៅជំនាន់ក្រោយ កុំឲ្យលោភហួសមាឌ នាំឲ្យលាភក្លាយជាគ្រោះ។ ខណៈខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលអ្នកមានគួរយកលុយទៅប្រថុយ បើមិនទាន់មានចំណូលច្បាស់លាស់៖

 

/. បង់រំលស់ឡាន៖ ការដែលមានឡានអាចជួយសម្រួលដល់ការប្រកបការងារ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់អ្នក។ បើអ្នកទិញដាច់តែម្ដងមិនសូវជាបញ្ហាប៉ុន្មានទេ​ តែបើអ្នកជ្រើសរើសការបង់រំលស់ ដោយពឹងផ្អែកលើប្រាក់ខែដែលអ្នករកបានជារៀងរាល់ខែ វាអាចមានបញ្ហានៅពេលដែលខែណាមួយអ្នកធ្លាក់ចំណូល ព្រោះប្រាក់ខែរបស់អ្នកមិនទៀងទាត់។

 

/. បង់រំលស់ដី​៖​ ការវិនិយោគលើដី គឺជាអ្វីដែលអ្នកមានៗភាគច្រើនណែនាំឱ្យធ្វើ ប៉ុន្តែអ្នកក៏ត្រូវដឹងដែរថា អចលនទ្រព្យគឺជាទ្រព្យមានតម្លៃ ហើយក៏ថ្លៃណាស់ដែរ។ ដូច្នេះដើម្បីទិញដីមួយដុំធំបាន មនុស្សភាគច្រើនត្រូវការបង់លុយជាដំណាក់កាល ឬក៏បង់រំលស់។ បើចំណូលអ្នកទៀងការបង់រំលស់ដីមិនចោទជាបញ្ហាសំខាន់ឡើយ តែបើប៉ះចំចំណូលមិនទៀងវិញ អ្នកអាចមានបញ្ហាដោយសារតែទ្រព្យមិនខាន។

 

/. បង់រំលស់ផ្ទះ៖ ការមានផ្ទះជារបស់ខ្លួនអាចធ្វើឱ្យជីវិតរបស់អ្នកមានលំនឹង ប៉ុន្តែបើអ្នកបង់រំលស់ផ្ទះទាំងដែលចំណូលរបស់អ្នកមិនទៀងទាត់ វាអាចធ្វើឱ្យអ្នកមានបញ្ហាបើថ្ងៃណាមួយអ្នកបាត់បង់លទ្ធភាពបង្កើតចំណូល ឬក៏បើខែណាមួយចំណូលរបស់អ្នកធ្លាក់ចុះខ្លាំង។

 

យ៉ាងណាមិញ អត្ថបទខាងលើពុំមានន័យ មិនចង់ឱ្យអ្នកធ្វើអ្វីដើម្បីបង្កើនលុយនោះទេ គ្រាន់តែចង់ដាស់អារម្មណ៍លោកអ្នកឱ្យមានការប្រុងប្រយ័ត្នចំពោះការចាយវាយលុយកាក់ មិនថាពេលអ្នកមានចំណូលតិចឬច្រើនឡើយ។ បើដរាបណាចំណូលរបស់អ្នកមិនទាន់ទៀងទាត់ អ្នកត្រូវតែប្រយ័ត្នឱ្យកាន់តែខ្លាំង ហើយទន្ទឹមនឹងនោះ សូមកុំភ្លេចខំប្រឹងរក្សាចំណូលឱ្យបានល្អផង លៃយ៉ាងណាឱ្យខ្លួនឯងមានចំណូលទៀងទាត់ដើម្បីងាយចាប់ឱកាសបង្កើនទ្រព្យ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia