ក្រុមហ៊ុន Panasonic Cambodia បាន​ស​ម្រ​ច​ជ្រើសរើស​នូវ​ក្រុម​សិស្សានុសិស្ស​ថ្នាក់មធ្យមសិក្សា​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​ផ្នែក​ផលិតភាព​យន្ត​ខ្លី​ខ្នាត​លំដាប់ថ្នាក់​ពិភពលោក​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Kid Witness News (KWN)
Sopheak PichJULY 8 2023

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Panasonic បាន​ជ្រើសរើស​នូវ​ក្រុម​សិស្សានុសិស្ស សម្រាប់​ការ​ប្រកួតប្រជែង​ផ្នែក​ផលិតភាពយន្ត​ខ្លី​លំដាប់ថ្នាក់​ពិភពលោក​របស់​ខ្លួន​ គឺ​ដែល​មានឈ្មោះ​ថា Kid Witness News (KWN) Global​។

Kid Witness News (KWN) Program គឺជា​ការ​ប្រកួតប្រជែង​ផលិតភាព​យន្ដ​ថ្នាក់​អន្តរជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ Panasonic សម្រាប់​សិស្សានុសិស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី 12 ឆ្នាំ ទៅ 18 ឆ្នាំ។ ហើយ​ត្រូវ​បាន​អនុវត្ត ​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ពិសេស​មួយ​ក្នុង​ការ​ផលិតភាព​យន្ដ​ខ្លី​ប្រកបដោយ​អត្ថន័យ ​រួម​ជាមួយ​និង​ការ​បង្រៀន​ដោយ​លោកគ្រូ​ដែល​ប្រកបដោយ​ជំនាញ ​និង​វិជ្ជាជីវៈ​ច្បាស់លាស់​ ដោយ​ប្រើ​កាមេរ៉ា Panasonic LUMIX ផង​ដែរ​។

សាលា​បញ្ញា​សាស្ត្រា​អន្តរជាតិ (PSIS) ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​គ្រឹះស្ថាន​អប់រំ​កម្ពុជា​ដំបូង​គេ​ដែល​បាន​តំណាង​កម្មវិធី Kid Witness News (KWN) Global Program ក្នុង​ការ​ផលិត​ភាពយន្ត​ខ្លី​សម្រាប់​ក្រុម​ថ្នាក់មធ្យមសិក្សា​។ សិស្សានុសិស្ស នឹង​បង្កើត​ភាពយន្ត​ខ្លី បន្ទាប់​ពី​ទទួល​បានការ​ជួល​កាមេរ៉ា Lumix នឹង​សម្ភារៈ​ផ្សេង​ៗ ដោយ​ឥត​គិតថ្លៃ​ពី​ក្រុមហ៊ុន Panasonic​។ ក្រុមហ៊ុន Panasonic បាន​អ​ញ្ចើ​ញ​លោកគ្រូ​ដែល​មាន​ជំនាញ​ និង​វិជ្ជាជីវៈ​ច្បាស់លាស់​មក​បង្រៀន​អំពី​របៀប​ប្រើប្រាស់​ឧបករណ៍ និង​ផ្តល់​ការ​ណែនាំ​អំពី​វិធី​បង្កើត​ភាពយន្ត​ខ្លី​។

P1

សិស្ស​មក​ពី​សាលា​បញ្ញា​សាស្ត្រា​អន្តរជាតិ (PSIS) ទទួល​បាន កាមេរ៉ា Panasonic Lumix

សិស្សានុ​សិស្ស​នឹង​ដឹកនាំ​ជា​ក្រុម​ដោយ​ខ្លួនឯង​ផ្ទាល់ ក្នុង​ការ​ផលិតភាព​យន្ត​ខ្លី​នោះ​ដោយ​ផ្អែក​លើ​ប្រធានបទ​ដែល​យក​ចេញពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs)​។ កម្មវិធី​នេះ​ បាន​បង្កើត​ឡើង​ដែល​អាច​អោយ​សិស្សានុសិស្ស​បញ្ចេញ​នូវ​មតិ​ចំពោះ​បញ្ហា​សកល​​ដែល​កំពុង​ជួប​ប្រទះ តាម​រយៈ​ការ​ផលិត ភាពយន្ត​ខ្នាត​ខ្លី​។

ការ​ដាក់​ស្នើ​ភាពយន្ត​ខ្លី​ពី​ប្រទេស​នីមួយ​ៗ​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​យ៉ាង​យកចិត្តទុកដាក់ ហើយ​អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ប្រកាស​ក្នុង Global Submit Day នៅ​ថ្ងៃ​សៅរ៍ ទី 21 ខែតុលា ឆ្នាំ 2023​។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ពី ទីក្រុង​តូ​ក្យូ ដោយ​មាន​អ្នកចូលរួម​ពី​សហរដ្ឋអាមេរិក អា​រ៉ាប់​រួម ឥណ្ឌូ​នេ​ស៊ី ប្រេ​ស៊ី​ល វៀតណាម និង​ប្រទេស​ដទៃ​ទៀត ហើយ​កុមារ​មក​ពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​នឹង​ចូលរួម​ក្នុង​ពេល​តែ​មួយ​តាម​រយៈ​អ៊ីនធើរណេត ទោះបីជា​ពួក​គេ​ស្ថិត​នៅ​ទីតាំង​ផ្សេង​គ្នា​ក៏​ដោយ​។ ពួក​គេ​នឹង​ពិភាក្សា​ពី​បញ្ហា​សង្គម និង​មើល​វី​ដេ​អូ​ពី​ប្រទេស​និ​មួយ​ៗ​ជាមួយ​គ្នា​។

P2

ការ​បង្រៀន​អំពី​កាមេរ៉ា និង​ការ​ផលិតភាព​យន្ត​ខ្លី​- បណ្តុះបណ្តាល​ដោយ​លោកគ្រូ Jerry Thai

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ អ្នកស្រី Nileshika Wijenaike (​នី​ល​ស៊ី​កា វេ​ជិន​ណៃ​) អ្នកគ្រប់គ្រង​ទីផ្សារ​ឌី​ជី​ថ​ល និង ទំនាក់ទំនង​នៃ Panasonic ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​នឹង​លើកទឹកចិត្ត​សិស្សានុសិស្ស ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​ជា​ក្រុម ការ​ថត​វី​ដេ​អូ ការ​ផលិត​ខ្សែភាពយន្ត និង​បញ្ចេញ​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​តាម​រយៈ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​។ កម្មវិធី​នេះ​មាន​គោលបំណង​លើកកម្ពស់ ដល់​យុវជន​ជំនាន់​ក្រោយ​ក្នុង​ការ​បង្ហាញ​ពី​ទស្សនៈ​អំពី​កង្វល់​បរិស្ថាន និង​ការ​អភិវឌ្ឍន៍​។ នេះ​នឹង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ក្នុង​ការ​លើក​ឡើង​ពី​ទស្សនៈ​ស្តី​ពី​ការ​ព្រួយបារម្ភ​អំពី​បរិស្ថាន និង​ការ​អភិវឌ្ឍន៍​។

យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិស្សានុសិស្ស​របស់​យើង​នឹង​ទទួល​បាន​នូវ​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​នេះ ដោយ​នាំ​មក​នូវ​កិត្តិយស និង​មោទនភាព​ដល់​ប្រទេស​កម្ពុជា​”​។

P3

លោកស្រី Nileshika Wijenaike (​នី​ល​ស៊ី​កា វេ​ជិន​ណៃ​) អ្នកគ្រប់គ្រង​ទីផ្សារ​ឌី​ជី​ថ​ល និង ទំនាក់ទំនង​នៃ​ក្រុម​ហ៊ុន Panasonic Cambodia ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី

លោកនាយក Mr. Lun Peou (​លន់ ពៅ​) នៃ​សាលា​បញ្ញា​សាស្ត្រា​អន្តរជាតិ (PSIS) បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន Panasonic Cambodia សម្រាប់​ការ​ជ្រើសតាំង​សាលា​បញ្ញា​សាស្ត្រា​អន្តរជាតិ (PSIS) ក្នុង​ការ​ផលិត ភាពយន្ត​ខ្លី​សម្រាប់​ក្រុម ថ្នាក់មធ្យមសិក្សា​នៃ​កម្មវិធី KWN លំដាប់ថ្នាក់​ពិភពលោក តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​។ ការ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺជា​ការ​បង្ហាញ​ចំពោះ​សមិទ្ធិ​ផល​ការ​សិក្សា និង​កម្មវិធី​សិក្សា​របស់​សិស្ស​ផង​ដែរ​។ ខ្ញុំ​ប្រាកដ​ថា​ពួក​គេ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​យកជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​នេះ ដោយ​នាំ​មក​នូវ​កិត្តិយស និង​មោទនភាព​ដល់​ប្រទេស​កម្ពុជា​”​។

01

លោកនាយក Mr. Lun Peou (​លន់ ពៅ​) នៃ​សាលា​បញ្ញា​សាស្ត្រា​អន្តរជាតិ (PSIS) ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី ។

Kid Witness News (KWN) Global Program បាន​ចាប់ផ្តើម​ឡើងជា​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ 1989 កម្មវិធី KWN បាន​ពង្រីក​ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​ពិភពលោក​ក្នុង​កំណត់​ត្រា​ដែល​មាន 35 ប្រទេស​ទូ​ទាំង​ពិភពលោក​ចូលរួម​។ រហូត​មក​ដល់​ពេល​នេះ សិស្ស និង​គ្រូ​ចំនួន 185,000 នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ដែល​ផលិតភាព​យន្ត​ខ្លី​បាន​សរុប​ចំនួន 10,000​។

P4

រូបភាព​ជា​ក្រុម​រវាង​សាលា​បញ្ញា​សាស្ត្រា​អន្តរជាតិ (PSIS) និង Panasonic Cambodia

អំពី Panasonic Cambodia
Panasonic Cambodia បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2010 គឺជា​ការិយាល័យ​តំណាង​ផ្លូវការ​របស់ Panasonic នៅ​សិង្ហ​បុរី​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​លក់​ផលិតផល / លក់​គ្រឿងបន្លាស់ ផ្សព្វផ្សាយ​ទីផ្សារ និង​ចែក​ចាយ​ផលិតផល Panasonic ទាំង​ផ្នែក B2B និង B2C ។ Panasonic កម្ពុជា មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​រស់នៅ​កាន់តែ​ប្រសើរ​ដល់​សង្គម និង​សហគមន៍​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ក្នុង​គេហទំព័រ Panasonic Cambodia: www.panasonic.com/kh 

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia