មកស្គាល់គ្រួសារមហាសេដ្ឋី គ្រាក់ៗរបស់ថៃ នៅពីក្រោយយីហោភេសជ្ជៈគោជល់ ល្បីលើទីផ្សាររាប់ឆ្នាំ
Ping Chou EngNOVEMBER 29 2024173 views

ភេសជ្ជៈប៉ូវកម្លាំងគោជល់ មិនមានដើមកំណើតនៅប្រទេសថៃទេ ប៉ុន្តែថៃបានទទួលសិទ្ធិគ្រប់គ្រងចែកចាយផ្តាច់មុខសម្រាប់ទីផ្សារអាស៊ី ក្រោមក្រុមហ៊ុននៅប្រទេសអូទ្រីស ហើយយីហោនេះបានកាន់កាប់ដោយត្រកូល Yoovidhya គ្រួសារមហាសេដ្ឋីលេខ១ក្នុងប្រទេសថៃ។

 

យីហោ Red Bull ត្រូវបាននាំមុខចូលទៅកាន់ប្រទេសថៃ លោក Chaleo Yoovidhya  ជាបុរសជនជាតិថៃកាត់ចិន ក្នុងឆ្នាំ១៩៧៦ ក្រោយលោកមានទំនាក់ទំនងជាមួយ អ្នកលក់ជនជាតិអូទ្រីសធ្វើការនៅក្រុមហ៊ុនអាឡឺម៉ង់ម្នាក់ ឈ្មោះ Dietrich Mateschitz

 

Maxresdefault

 

អ្នកទាំងពីរបានសហការគ្នាជាដៃគូម្នាក់ៗដាក់ទុនប្រាក់ចំនួន៥០ម៉ឺន ដុល្លារអាមេរិក សម្រាប់៤៩ភាគរយនៃភាគហ៊ុនក្នុងម្នាក់ ដើម្បីទិញសិទ្ធិផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំង Red Bull ជាពីរ​ផ្នែកសម្រាប់ទីផ្សារអឺរ៉ុបនិងអាស៊ី។ ដោយភាគហ៊ុន២ភាគរយទៀត លោក Chaleo បានដាក់ឈ្មោះឱ្យទៅកូនប្រុសច្បងរបស់គាត់គឺលោក Chalerm Yoovidhya ។  

 

Welcome Little One Fe Leisures Exclusive Column Where Well Be Exploring Stories of People From the Lgbtqai Community. Well Learn About Their Lives Journey Struggles Freedom and More. 79

 

ក្រោយលោក Chaleo Yoovidhya ទទួលមរណភាពក្នុងឆ្នាំ២០១២ លោក Chalerm Yoovidhya បានបន្តជាទាយាទនៃក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង Red Bull នេះដោយកាន់កាប់ភាគហ៊ុន៥១%។

 

គិតត្រឹមឆ្នាំ២០២៤នេះ លោកបានក្លាយពាណិជ្ជករថៃដែលមានទ្រព្យសម្បត្តិ ៣៦ពាន់លានដុល្លារអាមេរិក ធ្វើឱ្យត្រកូលនេះ ក្លាយជាអ្នកមានជាងគេបំផុតលេខ១ ក្នុងប្រទេសថៃកាលពីខែកក្កដាកន្លងទៅ វាយតម្លៃដោយទស្សនាវដ្តី Forbes។

 

ទិន្នន័យពី Forbes Asia បានបញ្ចេញទៀតថា គ្រួសាររបស់លោក Chalerm បានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេពីចំនួន ២.៦ ពាន់លានដុល្លារ ដល់ ៣៦ពាន់លានដុល្លារ ព្រោះប្រាក់ចំណូលរបស់ក្រុមហ៊ុន Red Bull បានកើនឡើងលើសពី១ពាន់លាន កាលពីឆ្នាំ២០២៣ ជាមួយនឹងការលក់ទូទាំងពិភពលោកជាង១២ពាន់លានដប និងកំប៉ុង។

 

 

82627163 0 Image M 39 1710835702546

 

ក្រៅពីកើបលុយពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ត្រកូលមហាសេដ្ឋិ Yoovidhya នៅតែរកស៊ីបន្តមរតកអាជីវកម្មពីលោកឪពុក ជាច្រើនវិស័យ ដូចជាសហគ្រាសផលិតឪសថ TC Pharmaceuticals, មន្ទីរពេទ្យឯកជន Piyavate និងក្រុមហ៊ុននាំចូលរថយន្តស្ព័រផ្តាច់​មុខ​​ក្នុង​ប្រទេស​ជាដើម។

 

យ៉ាងណាមិញបន្ថែមនៅក្នុងបទសម្ភាសន៍មួយលោក Chalerm Yoovidhya ពាណិ្ជករវ័យ៧៤ឆ្នាំ បានលើកឡើងថា តាំងពីខ្ញុំធំដឹងក្តីមក ខ្ញុំមិនដែលឭឱពុកខ្ញុំនិយាយពាក្យថា ហត់ ធ្វើមិនកើត នោះទេ ទោះបីជាគាត់រៀនបានតិចក៏ដោយ

 

 

1577c 16171046549933 800

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia