ចង់រៀនជំនាញឡានអគ្គិសនីទេ? វិទ្យាស្ថានអូស្រ្តាលី១ ចាប់ដៃជាមួយក្រសួង បណ្តុះជំនាញនេះដល់យុវជនខ្មែរ
Ping Chou EngNOVEMBER 28 202479 views

ក្រោមកិច្ចសហការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី កម្ពុជាគ្រោងកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតដល់យុវជន ក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា។

 

ក្នុងឱកាសពិធីចុះអនុស្សរណៈយោគយល់គ្នា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងលោកស្រី Sally Curtain នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី ភាគីទាំងពីបានគូសបញ្ជាក់ថា "ការសហការនេះ នឹងរួមគ្នាអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជាស្របតាមស្តង់ដាអន្តរជាតិ ហើយបានចូលរួមអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា ប្រកបដោយជំនាញខ្ពស់លើវិស័យយានយន្ត ហើយមានទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិ" 

 

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី មានរយៈពេល៣ឆ្នាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia