លោក ទី ឬទ្ធីយ៉ា បង្ហើបពីក្បួនពិសេស លែងឲ្យមានបុគ្គលិកលួចកិបកេងនៅក្នុងក្រុមហ៊ុនសូម្បី១រៀល
ធី ស្រីល័ក្ខNOVEMBER 29 2024213 views

នាពេលបច្ចុប្បន្ននេះ មានអ្នករកស៊ីមួយចំនួនបានកំពុងតែជួបនៅបញ្ហាធំខ្លាំងមែនទែន គឺការគ្រប់គ្រងបុគ្កលិក ហើយវារឹតតែពិបាកប្រសិនជាម្ចាស់អាជីវកម្មម្នាក់បានជួបបុគ្គលិកកិបកេង ហើយបើបានជួបបុគ្គលិកប្រភេទនេះហើយបើមិនចេះចាត់ចែងឱ្យបានច្បាស់ទេនោះមុខរបរយើងក៏កាន់តែធ្លាក់ដាបទៅតាមនោះដែរ។

 

ជាមួយគ្នានោះដែរ លោក ទី ឬទ្ធីយ៉ា ដែលជាប្រធានមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ខូរៀណា (COREANA Beauty House) ក៏បានបង្ហើបពីក្បួនពិសេស៤ ដែលម្ចាស់អាជីវកម្មគួរធ្វើបើប៉ះចំបុគ្គលិកលួចកិបកេងនៅក្នុងក្រុមហ៊ុន៖

11

កំណត់ព្រំដែន៖ លោក ទី ឬទ្ធីយ៉ា បាននិយាយថានៅពេលដែលលោកជ្រើសរើសបុគ្គលិកថ្មី ឬកំឡុងពេលសម្ភាសន៍ការងារជាមួយបុគ្គលិកគឺលោកតែងតែពន្យល់ឱ្យបានច្បាស់ពីគោលការណ៍និងវប្បធម៌របស់ក្រុមហ៊ុន ក៏ដូចជាព្រំដែនកំណត់ដែលបុគ្គលិកអាចធ្វើបាន។ ឧទាហរណ៍ថា ប្រសិនជាបុគ្គលិកកឹបកេងលុយសូម្បីតែ ៥០០រៀលក៏ដោយ បើសិនជាចាប់បានថាមិនស្មោះត្រង់ជាមួយនឹងក្រុមហ៊ុននោះទេ បុគ្គលិកនោះគឺខ្ទៀតតែម្តង។

 

ទណ្ឌកម្ម៖ នៅត្រង់ចំណុចនេះ មានន័យថាក្នុងនាមយើងជាម្ចាស់អាជីវកម្មម្នាក់នៅពេលកំណត់ច្បាប់អ្វីមួយគឺត្រូវតែច្បាស់ ជាពិសេសគឺគោលការណ៍ក្រុមហ៊ុនត្រូវប្រាប់បុគ្គលិកគ្រប់ៗគ្នាឱ្យដឹង។ ប្រសិនជាបុគ្គលិកណាកឹបលុបក្រុមហ៊ុន១០ដុល្លារ ពេលចាប់បានយើងនឹងឱ្យសងគុណជាប៉ុន្មានដងតាមជាក់ស្តែងដែលអ្នករកស៊ីផ្សេងៗគ្នាបានកំណត់ ប៉ុន្តែបងប្អូនត្រូវចំាថាបុគ្គលិកដែលទម្លាប់ខូចហើយ បើយើងចាប់បានចេះតែអភ័យទោសឱ្យបុគ្គលិកនោះក៏នៅតែទម្លាប់ខ្លួនធ្វើរឿងដដែលៗ ដូច្នេះក្រៅពីដកចោល អ្វីដែលធ្វើនោះគឺដាក់ទណ្ឌកម្មដូចជាចាប់បានហើយត្រូវសងមកវិញលើសដើមផងដែរ។

10

មានប្រព័ន្ធរាយការណ៍៖ ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់កុំរំលងឱ្យសោះគឺរបាយការណ៍ប្រចាំថ្ងៃ ជាពិសេសគឺការឆែកមើលរបាយការណ៍ថាថ្ងៃនេះរកចំណូលបានប៉ុន្មាន ហើយចំណាយទៅវិញបានប៉ុន្មាន យើងត្រូវតាមដានឱ្យបានច្បាស់លាស់។ ឥលូវនេះបច្ចេកវិទ្យាកាន់តែទំនើបដូច្នេះយើងអាចតាមដានទិន្នន័យគ្រប់ប្រភេទក្នុងអាជីវកម្មរបស់យើងបានទាំងអស់ហើយបើយើងម៉ត់ចត់ជាមួយរបាយករណ៍នេះបុគ្គលិកមិនហ៊ានកិបកេងលុយក្រុមហ៊ុនយើងទេ។

 

មានអ្នកត្រួតពិនិត្យម្តងទៀត៖ ក្បួនពិសេសចុងក្រោយនេះ គឺតម្រូវឱ្យយើងមានគណនេយ្យករដ៏ម៉ត់ចត់មួយ ដែលអាចឆែកពីលើមួយតង់ទៀត ជាពិសេសនោះគឺឆែកទៅលើការកាត់ស្តុកថាត្រឹមត្រូវឬទេ ហើយលុយចំណាយ និងចំណូលដែលចាយទៅនោះត្រូវឬទេ។ ដូចនេះ ម្ចាស់អាជីវកម្មទាំងអស់ដែលមិនចង់ឱ្យក្រុមហ៊ុនមានបុគ្គលិកកិបកេងទេអាចអនុវត្តន៍តាមក្បួនដ៏ពិសេសពីលោក ទី ឬទ្ធីយ៉ា បាន ដោយសារតែលោកអនុវត្តន៍ក្បួននេះហើយគឺក្រុមហ៊ុនលោកគ្មានទេបុគ្គលិកកិបកេង៕

12

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia