ប្លែកភ្នែក! Panasonic Cambodia បានសហការជាមួយសាលា Singapore Cambodia international Academy (SCIA)​ ប្រកួតប្រជែងផលិតភាពយន្ដជាសាកល
Daneth MechJUNE 9 2023

សិស្សមកពីសាលា SCIA ទទួល Panasonic Lumix កាមេរ៉ា។

កាលពីពេលថ្មីៗនេះ Panasonic Cambodia បានសម្ពោធកម្មវិធី Kid Witness News​ (KWN) Global Program ដោយមានការចូលរួមសហការពីសាលា Singapore Cambodia international Academy (SCIA) នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ 

Kid Witness News (KWN) Global Program គឺជាការប្រកួតប្រជែងផលិតភាពយន្ដជាសាកលដែលរៀបចំឡើងដោយ Panasonic សម្រាប់សិស្សានុសិស្សដែលមានអាយុចន្លោះពី 12 ទៅ 18 ឆ្នាំដោយបែងចែកជា២ក្រុម។ កម្មវិធីនេះបានបង្កើតឱកាសសម្រាប់កុមារដើម្បីបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ​ លើកកម្ពស់ការច្នៃប្រឌិត ការទំនាក់ទំនង និងជំរុញអោយសិស្សធ្វើការងារជាក្រុមតាមរយៈការផលិតភាពយន្ដខ្លី អំពីបញ្ហាបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព  ហើយត្រូវបានអនុវត្តជាសាកលដើម្បី​ផ្តល់នូវបទពិសោធន៍ពិសេសមួយក្នុងការផលិតភាពយន្ដខ្លីប្រកបដោយអត្ថន័យ ដោយរួមជាមួយ និងការបង្រៀនដោយលោកគ្រូដែលប្រកបដោយជំនាញនឹងវិជ្ជាជីវៈច្បាស់លាស់ដោយប្រើ Panasonic LUMIX កាមេរ៉ាផងដែរ។

Photo 2023 06 09 16 11 19

ក្រុមការងារ Panasonic Cambodia ពន្យល់ពីលក្ខណនិងអត្ថប្រយោជន៍នៃការប្រកួត KWN Global Competition ដល់សិស្សសាលា SCIA ។

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣​​ សាលា Singapore Cambodia international Academy (SCIA)​ បានក្លាយជាសាលាដំបូងគេនៅប្រទេសកម្ពុជា ដែលតំណាងឱ្យកម្មវិធី Kid Witness News​ (KWN) Global Program ដោយសាលានឹងបញ្ជូនភាពយន្តខ្លីសម្រាប់ក្រុម ថ្នាក់បឋមសិក្សា ដើម្បីទៅប្រកួតជាសកល។​​ ក្នុងអំឡុងពេលផលិតភាពយន្ត ​នោះផងដែរសាលាក៏នឹងទទួលបានការជួល Lumix Camera នឹងសម្ភារៈផ្សេងៗ ដោយឥតគិតថ្លៃពីក្រុមហ៊ុន Panasonic​ ផងដែរ។ ក្រុមហ៊ុន Panasonic បានអញ្ចើញលោកគ្រូដែលមានជំនាញនឹងវិជ្ជាជីវៈច្បាស់លាស់មកបង្រៀនអំពីរបៀបប្រើប្រាស់ឧបករណ៍ និងផ្តល់ការណែនាំអំពីវិធីបង្កើតភាពយន្តខ្លីផងដែរ។ កុមារនឹងដឹកនាំជាក្រុមដោយខ្លួនឯង ក្នុងការផលិតភាពយន្តខ្លីនោះដោយផ្អែកលើប្រធានបទដែលយកចេញពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ (SDG’s)​​

Photo 2023 06 09 16 11 23

ការបង្រៀនអំពីកាម៉េរ៉ា និងការផលិតភាពយន្តខ្លី - បណ្តុះបណ្តាលដោយលោកលោកគ្រូ Jerry Thai

នៅក្នុងឱកាសនោះដែរលោក Yasunobu Matsumoto (យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ) អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា​ “នេះ​ជា​លើក​ទី​មួយ​ហើយ​ដែលប្រទេសម្ពុជាបានចូលរួមក្នុងកម្មវិធី Kid Witness News នេះ។ កុមារនឹងមានឱកាសរៀនអំពីការផលិតភាពយន្តខ្លី និងការប្រើប្រាស់ឧបករណ៍តាមរយៈកម្មវិធីនេះផងដែរ។ ក្រុមហ៊ុន Panasonic ឈរលើគោលការណ៍ផ្តល់អោយកុមារដែលជាសសរទ្រូងនៃប្រទេសជាតិនូវឱកាសដើម្បីបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេលើបញ្ហាសង្គម និងពិភពលោកតាមរយៈវីដេអូដ៏មានអត្ថន័យមួយ។ Panasonic Cambodia សង្ឈឹមថាសិស្សានុសិស្សនៃសាលា SCIA នឹងនាំយកនូវពានរង្វាន់ KWN 2023 មកកាន់ប្រទេសកម្ពុជាដោយមោទនភាព”។

Photo 2023 06 09 16 11 27

លោក Yasunobu Matsumoto អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា ថ្លែងសុន្ទរកថាក្នុងកម្មវិធី។

កម្មវិធីនៅតែបើកទទួលពាក្យចូលរួម សម្រាប់ក្រុមសិស្សថ្នាក់មធ្យមសិក្សា (15-18 ឆ្នាំ) បើសាលាមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែង សូមផ្ញើអ៊ីមែលមក chanthida.ngy@kh.panasonic.com មុនថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។

ការដាក់ស្នើភាពយន្តខ្លីពីប្រទេសនីមួយៗនឹងត្រូវបានវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់ ហើយអ្នកឈ្នះនឹងត្រូវបានប្រកាសក្នុង Global Submit​ Day នៅថ្ងៃសៅរ៍ ទី 21 ខែតុលា ឆ្នាំ 2023។ ព្រឹត្តិការណ៍នេះនឹងត្រូវបានផ្សាយបន្តផ្ទាល់ពី ទីក្រុងតូក្យូ ដោយមានអ្នកចូលរួមពីសហរដ្ឋអាមេរិក អារ៉ាប់រួម ឥណ្ឌូនេស៊ី ប្រេស៊ីល វៀតណាម និងប្រទេសដទៃទៀត ហើយកុមារមកពីបណ្តាប្រទេសជុំវិញពិភពលោកនឹងចូលរួមក្នុងពេលតែមួយតាមរយៈអ៊ីនធឺណិត ទោះបីជាពួកគេស្ថិតនៅទីតាំងផ្សេងគ្នាក៏ដោយ។ ពួក​គេ​នឹង​ពិភាក្សា​ពី​បញ្ហា​សង្គម និង​មើល​​វីដេអូ​ពីប្រទេសនិមួយៗ​ជាមួយ​គ្នា។

Kid Witness News (KWN) Global Program បានចាប់ផ្តើមឡើងជាលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 1989 កម្មវិធី KWN បានពង្រីកពីសហរដ្ឋអាមេរិកទៅកាន់ពិភពលោកក្នុងកំណត់ត្រាដែលមាន 35 ប្រទេសទូទាំងពិភពលោកចូលរួម។ រហូតមកដល់ពេលនេះ សិស្ស និងគ្រូចំនួន 185,000 នាក់បានចូលរួមក្នុងកម្មវិធីដែលផលិតភាពយន្តខ្លីបានសរុបចំនួន 10,000។​

អំពី Panasonic Cambodia

Panasonic Cambodia បង្កើតឡើងនៅក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic នៅសិង្ហបុរីដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។

សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ Panasonic Cambodia: www.panasonic.com/kh

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia