ជិតឡើងមករៀននៅភ្នំពេញ ពិបាករកបន្ទប់ជួល នេះជាវេបសាយខ្មែរ៤ អាចរកមើលបន្ទប់ជួល តម្លៃសមរម្យបាន
ធី ស្រីល័ក្ខOCTOBER 10 2024417 views

សម្រាប់ប្អូនៗដែលទើបតែប្រឡងចប់ទី១២ ប្រាកដជាពិបាករកកន្លែងស្នាក់នៅហើយព្រោះថាមិនសូវជាស្គាល់ផ្លូវច្បាស់ ពេលនេះលែងពិបាកក្នុងការស្វែងរកបន្ទប់ជួលទៀតហើយ  ខណៈយើងអាចរកបាននៅលើប្រព័ន្ធអនឡាញបាន តាមរយ:វេបសាយ ហ្វេសប៊ុកផេក ឬហ្វេសប៊ុកគ្រុបជាដើម។ ដូច្នេះ Business Cambodia សូមណែនាំវេបសាយចំនួន៣ ដែលគេនិយមស្វែងរកបន្ទប់ជួល ទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្តនានា៖

 

១.  វេបសាយ www.Khmer24.com

នេះគឺជាវេបសាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលនរណាៗក៏ធ្លាប់ស្គាល់វេបសាយ Khmer24 ដែរ។ នៅលើវេបសាយនេះបងប្អូនអាចស្វែងរកបន្ទប់ជួលសម្រាប់ស្នាក់នៅ ទាំងនៅតាមបណ្ដាខេត្ត និងក្នុងក្រុងភ្នំពេញផងដែរ។ មិនមានអ្វីស្មុគស្មាញច្រើនទេ ប្រសិនបើលោកអ្នកចង់រកបន្ទប់ជួល គឺគ្រាន់តែចូលទៅវេបសាយខាងលើ រឿងវាយពាក្យថាបន្ទប់ជួល ឬពាក្យមានន័យស្រដៀងនេះ គឺវានឹងលោតតាមលំដាប់លំដោយឲ្យយើងរើសមើល ហើយថែមទាំងមានរូបភាព ព័ត៌មានលម្អិតអំពីទីតាំង និងលេខទំនាក់ទំនងមកជាមួយ ដើម្បីឲ្យយើងងាយស្រួល សួរនាំផងដែរ។

 

២.  ហ្វេសប៊ុកគ្រុប បន្ទប់ជួលភ្នំពេញ

 នៅក្នុងគ្រុបហ្វេសប៊ុកនេះ គឺមានម្ចាស់បន្ទប់ជួលជាច្រើនពាន់នាក់ ដែលគាត់បានប្រមូលផ្ដុំគ្នានៅក្នុងគ្រុបនេះ។ លោកអ្នកអាចចូលទៅកាន់គ្រុបនេះដើម្បីស្វែងរកបន្ទប់ជួលបាន ព្រោះមានការបង្ហោះជាច្រើនអំពីបន្ទប់ដាក់ជួល។ ហើយមួយវិញទៀតលោកអ្នកក៏អាចចូលទៅផុស ស្វែងរកបន្ទប់ជួលបាន ក្នុងករណីត្រូវការបន្ទាន់ផ្សេងៗ។

 

៣. វេបសាយ www.KhmerHome.com

 លោកអ្នកអាចស្វែងរកបន្ទប់ជួល ផ្ទះជួល ឬអាផាតមិន ជាច្រើននៅលើវេបសាយមួយនេះ។ ដើម្បីអាចងាយស្រួលរក បងប្អូនគ្រាន់តែចូលទៅកាន់វេបសាយខាងលើ ស្វែងរកនៅក្នុងប្រអប់ស្វែងរក ដាក់ថាបន្ទប់ជួល នោះវានឹងលោតចេញឲ្យយើងបានឃើញ និងពិនិត្យរាល់ព័ត៌មានលម្អិតបាន

 

៤. វេបសាយ homekh.click

ក្នុងវេបសាយមួយនេះ មានដាក់បង្ហាញនូវបន្ទប់ជួលជាច្រើនជម្រើស ភ្ជាប់ជាមួយទំហំ តម្លៃ ទីតាំង និងលេខទំនាក់ទំង។ ក្រៅពីបន្ទប់ជួលក៏មានផ្ទះជួល លក់ឡាន-ម៉ូតូ និងផ្ទះល្វែង-ផ្ទះវីឡាសម្រាប់លក់ ជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia