បុគ្គលិកធនាគារ HH BANK ប្រមាណ៥០នាក់ ចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលមែកឈើ
Daneth MechDECEMBER 21 2024

ភ្នំពេញ ៖ នាថ្ងៃទី ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃសុក្រ ទី ២០ ខែធ្នូ ឆ្នាំ ២០២៤ បុគ្គលិកធនាគារ HH BANK ប្រមាណជិត ៥០នាក់ បានចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលមែកឈើ ដែលឆ្នាំ២០២៤នេះជាលើកទី៣ហើយ ដែលធនាគារ HH BANK បានរៀបចំកម្មវិធីសប្បុរសធម៌មកកាន់មណ្ឌលមែកឈើ (២លើក កាលពី២០២២) ដែលបានបង្កើតភាពសប្បាយរីករាយដល់ក្មេងៗ លើសពីការឧបត្ថម្ភសម្ភារៈសិក្សា និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ទៅកាន់ក្មេងៗនៅឯមណ្ឌលមែកឈើ។  

Photo 2024 12 21 10 46 44 (4)

អគ្គនាយកប្រតិបត្តិស្តីទី លោក សំរិត ឌឿន បានមានប្រសាសន៍ថា «ធនាគារ HH BANK គឺជាចំណែកមួយនៃសហគមន៍ និងផ្នែកមួយនៃជីវិតកូនៗក្មួយទាំងអស់»   ។ លោកក៏បានលើកទឹកចិត្តឱ្យក្មេងៗខិតខំរៀនសូត្រ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ហើយធនាគារ HH BANK រីករាយនឹងផ្តល់ជាកន្លែងសម្រាប់ក្មួយៗចុះកម្មសិក្សា ក៏ដូចជាឱកាសការងារ។  

Photo 2024 12 21 10 46 44 (2)

Photo 2024 12 21 10 46 46

លោក ឈន់ សកល នាយកនាយកដ្ឋានទីផ្សារ និងទំនាក់ទំនងសាធារណៈ នៃធនាគារ HH BANK បានឱ្យដឹងដែរថា ធនាគារ HH BANK តែងតែយកចិត្តទុកដាក់ជាមួយសកម្មភាពសប្បុរសធម៌ និងចូលរួមចំណែកក្នុងការចែករំលែកសេចក្តីស្រឡាញ់ និងភាពរីករាយ ព្រមទាំងបណ្ដុះគំនិតសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ក្នុងសង្គមខ្មែរយើង ឲ្យចេះជួយគ្នាទៅវិញទៅមក និងការចូលរួមការងារសង្គមផ្សេងៗជារៀងរាល់ឆ្នាំ សរុបមកមិនតិចជាង ២០លើកនោះទេ ។  

Photo 2024 12 21 10 46 44 (3)

Photo 2024 12 21 10 46 44

ក្រៅពីឧបត្ថម្ភសៀវភៅ ខ្មៅដៃ ប៊ិច ជ័រលុប ទឹកដោះគោ នំ ក្នុងម្នាក់ៗ ១កញ្ចប់ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត បុគ្គលិកធនាគារ HH BANK ទាំងអស់ក៏បានចូលរួមជាមួយយុទ្ធនាការ «អាវ១ ជួយអាហារកុមារមែកឈើ១ឆ្នាំ» ចំនួន ៥០អាវផងដែរ។ 

អំពីធនាគារ HH BANK 
ធនាគារ HH BANK ត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា ដែលបានចុះបញ្ជីក្រោមឈ្មោះ ធនាគារ ហេងហ៊ី(ខេមបូឌា) ខមមើសល ប៊ែង ម.ក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ HH BANK ផ្តោតលើសេវាកម្មអតិថិជន រួមបញ្ចូលគ្នារវាងការច្នៃប្រឌិត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបកម្ម ដើម្បីក្លាយជាធនាគារពាណិជ្ជមួយឈានមុខគេប្រកបដោយគុណតម្លៃនាពេលអនាគត។ ទីស្នាក់ការកណ្តាលរបស់ធនាគារ HH BANK មានទីតាំងនៅផ្ទះលេខ ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយផ្តោតលើការបំពេញតម្រូវការរបស់អតិថិជន ស្ថិរភាពហិរញ្ញវត្ថុ និងការច្នៃប្រឌិត យើងខិតខំផ្តល់នូវសេវាកម្មធនាគារដែលអាចទុកចិត្តបាន និងសុវត្ថិភាព ដែលរួមចំណែកដល់កំណើន និងវិបុលភាពរបស់អតិថិជនរបស់យើង។ ព័ត៌មានលម្អិតសូមចូលទៅកាន់ www.hhbank.com.kh  ឬហ្វេសប៊ុកផ្លូវការរបស់យើង https://www.facebook.com/Henghe.Cambodia

Photo 2024 12 21 10 46 45 (2)

Photo 2024 12 21 10 46 42

Photo 2024 12 21 10 46 45

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia