ចំណេ.ញលុយ១ពាន់ដុល្លារ! ចង់រៀនធ្វើម្ហូបខ្មែរ ប្រញាប់ចុះឈ្មោះរៀនកន្លែង១នេះ រៀនមិនអស់លុយហើយ បានលុយថែមទៀត
ធី ស្រីល័ក្ខDECEMBER 21 2024233 views

ចំពោះបងប្អូនដែលចង់រៀនពីការធ្វើម្ហូបខ្មែរក៏ដូចជាចង់ចេះកែច្នៃម្ហូបខ្មែរទាំងរសជាតិ សោភ័ណភាព និងគុណភាពឱ្យម្ហូបអាហារកាន់តែមានភាពទាក់ទាញ ពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីអាចបើកហាងផ្ទាល់ខ្លួនរកស៊ីបានបងប្អូនអាចមកចុះរៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជាបាន ខណៈរៀនមិនអស់លុយថែមទាំងបានលុយប្រចាំខែទៀត។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់វិទ្យាស្ថាន NIB បានឱ្យដឹងថា ឱកាសសិក្សាដោយឥតបង់ថ្លៃសម្រាប់ជំនាញធ្វើម្ហូបខ្មែរ បានមកដល់ហើយខណៈអ្នកចូលរៀននឹងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដូច្នេះអ្នកដែលចាប់អារម្មណ៍ចង់រៀនវគ្គនេះអាចធ្វើការចុះឈ្មោះចាប់ពីពេលនេះបាន ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩២ ២២ ៣៣ ៣៤/ ០១០ ៧៦ ៥៥ ៣៥។

10

ដូច្នេះហើយ សម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ជំនាញធ្វើម្ហូបនេះសូមរួសរាន់ទាក់ទងនឹងចុះឈ្មោះណា ព្រោះឱកាសនេះកម្រណាស់ព្រោះរៀនហើយបានលុយប្រចាំខែទៀតដូច្នេះបើបងប្អូនចង់ចេញរកស៊ីអាចឆ្លៀតសន្សំៗបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia