ឱកាសល្អសម្រាប់អ្នកចង់ទៅរៀននៅចិន ខណៈសម្ដេចធិបតីប្រកាសផ្ដល់អាហារូបករណ៍ចំនួន ៨០ កន្លែង
Bunthoeun KoemDECEMBER 20 202480 views

ដំណឹងល្អសម្រាប់សិស្សានុសិស្សនិងបងប្អូនដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិន​ ខណៈពេល​នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ៨០ កន្លែង ដែលមានថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

 

តាមការដកស្រង់ពីក្រសួងសារព័ត៌បានអោយដឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្តល់អាហាររូបករណ៍ដល់សិស្ស-និស្សិតទៅបន្ត​ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំពោះថ្នាក់ថ្នាក់បរិញ្ញា​បត្រ​និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​ ៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ដោយផ្តល់ជូនថ្លៃសិក្សានិង​កន្លែងស្នាក់​​នៅ​ដោយឥត​គិត​ថ្លៃ​ព្រមទាំងផ្តល់ជូនប្រាប់ឧបត្ថម្ភប្រចាំខែទៀតផង។

១. អំពីអាហារូបករណ៍

អាហារូបករណ៍ផ្តល់ជូន ចំនួន ៨០ កន្លែង៖

  • ផ្តល់ជូន ថ្លៃសិក្សា កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៣៨ កន្លែង
  • ផ្តល់ជូន ថ្លៃសិក្សា និងកន្លែងស្នាក់នៅចំនួន ៤២ កន្លែង
  • ថ្នាក់បរិញ្ញាបត្រសិក្សាជា ភាសាចិន
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សាជា ភាសាចិន ឬ អង់គ្លេស

បញ្ជាក់៖ ចំណាយសំបុត្រយន្តហោះ និងចំណាយផ្សេងៗជាបន្ទុករបស់និស្សិត។

២- លក្ខខណ្ឌសម្រាប់ស្នើសុំចុះឈ្មោះ

        ១- សម្រាប់ការស្នើសុំថ្នាក់បរិញ្ញាបត្រ បេក្ខជនទាំងពីរភេទត្រូវមាន៖

  • សញ្ជាតិខ្មែរ សុខភាពល្អ និងសតិបញ្ញាល្អ
  • អាយុក្រោម ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
  • មានចំណេះដឹងភាសាអង់គ្លេស ឬភាសាចិន ល្អ (ការចុះឈ្មោះមិនទាមទារ ឯកសារបញ្ជាក់ សមត្ថភាពភាសាទេ)
  • ជ្រើសរើសជំនាញយ៉ាងច្រើន ចំនួន ៣(បី) ជំនាញ
  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ (រៀបចំជា PDF)
  • ព្រឹត្តិបត្រពិន្ទុថ្នាក់ទី១០, ១១ និងទី១២ (រៀបចំជា PDF)
  • សំណេរស្តីពីផែនការសម្រេចចិត្តទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាភាសាខ្មែរ ឬអង់គ្លេស ដោយប្រើពុម្ពអក្សរ Khmer OS Siemreap ទំហំ១២pt ចំនួន២-៣ទំព័រ (រៀបចំជា PDF)។

 

            ២- សម្រាប់ការស្នើសុំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវមាន៖

 

  • សញ្ជាតិខ្មែរ សុខភាពល្អ និងសតិបញ្ញាល្អ
  • អាយុក្រោម ៣៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
  • មានចំណេះដឹងភាសាអង់គ្លេស ឬភាសាចិន ល្អ (ការចុះឈ្មោះមិនទាមទារ ឯកសារបញ្ជាក់ សមត្ថភាពភាសាទេ)
  • ជ្រើសរើសជំនាញយ៉ាងច្រើន ចំនួន ៣(បី)ជំនាញ
  • សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ (រៀបចំជា PDF)
  • ព្រឹត្តិបត្រពិន្ទុទាំងបួនឆ្នាំសិក្សានៃថ្នាក់បរិញ្ញាបត្រ
  • Writing Research Proposal ជាភាសាអង់គ្លេស ឬចិន (រៀបចំជា File.PDF)។

 

បញ្ជាក់៖ បេក្ខជនដែលស្នើសុំថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ករណីមានឯកសារបញ្ជាក់សមត្ថភាព ភាសាអង់គ្លេស IELTS ឬ ភាសាចិន HSK សូមភ្ជាប់មកជាមួយ (រៀបចំជា File.PDF)។

 

      ៣- ទីតាំង និងកាលបរិច្ឆេទស្នើសុំចុះឈ្មោះ

 

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវមកបំពេញបែបបទតាមការណែនាំ ដូចខាងក្រោម៖

 

  • ទីតាំងស្នើសុំចុះឈ្មោះ៖ ស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ-អាទិត្យ ម៉ោង ៨ព្រឹក-១២ ថ្ងៃត្រង់ និងម៉ោង ២-៥ រសៀល។ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ ឯកសារដែលបាន បញ្ជាក់ក្នុងលក្ខខណ្ឌសម្រាប់ស្នើសុំចុះឈ្មោះ និងភ្ជាប់ជាមួយកុំព្យូទ័រ ទូរស័ពឆ្លាតវៃ។
  • កាលបរិច្ឆេទស្នើសុំចុះឈ្មោះ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលា ខ ម៉ោង ៥:០០ នាទីរសៀល ជាកំហិត។
  •  

៤- អំពីដំណើរការជ្រើសរើស

 

​​      បេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ត្រូវឆ្លងកាត់ ៣(បី) ដំណាក់កាល ដូចខាងក្រោម៖

 

ដំណាក់កាលទី១៖ ការជ្រើសរើសបឋម

 

  • គណៈកម្មការជ្រើសរើស នឹងធ្វើការវាយតម្លៃជា បឋមលើគុណ សម្បត្តិរបស់បេក្ខជនដែលបាន បំពេញពាក្យត្រឹមត្រូវ និងបានផ្តល់ឯកសារភ្ជាប់គ្រប់គ្រាន់ស្របតាម លក្ខ ខណ្ឌដែលបានចែង។
  • មានតែបេក្ខជនបានជាប់ក្នុងជ្រើសរើសបឋមតែប៉ុណ្ណោះ ដែលត្រូវបន្តទៅដំណាក់កាលទី២។
  •  

ដំណាក់កាលទី២៖ សម្ភាសន៍ផ្ទាល់មាត់ និងការជ្រើសរើសគ្រឹះស្ថានសិក្សា

 

  • បេក្ខជនដែលបានជាប់ក្នុងការជ្រើសរើសបឋម ត្រូវចូលរួមការធ្វើសម្ភាសផ្ទាល់មាត់ តាមពេលវេលា កំណត់របស់គណៈកម្មការជ្រើសរើស

      - បេក្ខជនដែលបានជាប់ក្នុងការសម្ភាស ត្រូវ៖

> ជ្រើសរើសគ្រឹះស្ថានសិក្សាស្របតាមការជ្រើសរើសជំនាញ និងគុណវុឌ្ឍរបស់បេក្ខជនផ្ទាល់

> ភ្ជាប់មកជាមួយជាចាំបាច់ ឯកសារបញ្ជាក់សមត្ថភាពភាសាអង់គ្លេស (IELTS) ឬភាសាចិន (HSK) ដោយផ្អែកតាមការជ្រើសរើសជំនាញ និងលក្ខខណ្ឌរបស់គ្រឹះស្ថានសិក្សានីមួយៗ

> បន្តទៅដំណាក់កាលទី៣។

 

ដំណាក់កាលទី៣៖ ការបំពេញអនឡាញ (Online Application)

 

  • បេក្ខជនត្រូវបំពេញអនឡាញ (Online Application) ជាមួយគ្រឹះស្ថានសិក្សាដែលបានជ្រើសរើស និងបន្តនីតិវិធីផ្សេងៗទៀត ផ្អែកតាមលក្ខខណ្ឌរបស់គ្រឹះស្ថានសិក្សានីមួយៗ
  • បេក្ខជនត្រូវរង់ចាំលទ្ធផលចុងក្រោយ បន្ទាប់ពីបានបំពេញអនឡាញរួចរាល់។

 

៥- ព័ត៌មានផ្សេងៗ

 

  រាល់នីតិវិធី នៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ មិនតម្រូវឱ្យបង់ថវិកាទេ

 

ព័ត៌មានបន្ថែម៖

 

  • សូមទំនាក់ទំនងក្រុមការងារប្រចាំការនៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ- អាទិត្យ ម៉ោង ៨ព្រឹក-១២ ថ្ងៃត្រង់ និងម៉ោង ២-៥ រសៀល
  • សូមស្កេនចូលទៅកាន់ក្រុមតេឡេក្រាម AMT-China-2025 តាមរយៈ QR Code ខាងក្រោម៖ 

 

Photo 2024 12 20 10 46 24

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia