ដំណឹងល្អ! សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាគ្រោងសាងសង់មន្ទីរពេទ្យថ្មីនៅខេត្ដ ២ នេះ
Bunthoeun KoemDECEMBER 10 202412.8 K views

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់មន្ទីរពេទ្យថ្មីចំនួន ២ នៅក្នុងខេត្ដសៀមរាប និងខេត្ដកំពង់ចាម ដើម្បីបម្រើសេវាសុខាភិបាលជូនពលរដ្ឋនៅក្នុងតំបន់ឲ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា

 

469866742 579683698197469 4412041627481908201 N

 

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ "មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានរៀបចំ គ្រោងកសាងមន្ទីរពេទ្យតំបន់ ២ នៅខេត្ដសៀមរាប និងខេត្ដកំពង់ចាម ដើម្បីទទួលនៅតំបន់។ បានន័យថាដំឡើងកម្រិត បំពាក់ឧបករណ៍ និងជំនាញ ដែលប្រជាពលរដ្ឋមិនចាំបាច់បុកមកភ្នំពេញ ត្រូវពឹងតែនៅភ្នំពេញទាំងអស់ទេគឺចែករំលែកនៅតាមមូលដ្ឋាន»

 

សម្ដេចធិបតីបន្ដថា ដោយសារតែយើងមិនទាន់មានលទ្ធភាពពង្រាយតាមខេត្ដទាំងអស់ យើងធ្វើតាមតំបន់សិន ដោយធ្វើទំនើបកម្មពីលើចុះក្រោយដើម្បីបង្កើនសមត្ថភាពព្យាបាល។ ហើយថ្ងៃក្រោយការ ព្យាបាលជំងឺបេះដូង ខួរក្បាល ព្យាបាលជំងឺមហារីក នឹងរុញទៅពេទ្យតំបន់ ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យនៅភ្នំពេញ ព្រោះតម្រូវការសុខភាពប្រជាពលរដ្ឋកាន់តែច្រើននៅក្នុងការព្យាបាល។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើបអញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ខណៈមន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើប៕ 

 

469819781 579683821530790 3025287348990961851 N

A89aa0ae D185 472a 9ee9 3e39c30a1fca (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia