ក្រុមហ៊ុន United Auto Trading Co.,Ltd ជាក្រុមហ៊ុនដែលទទួលសិទ្ធិចែកចាយ ផ្តាច់មុខនូវរថយន្ត Chevrolet ពីក្រុមហ៊ុនអាមេរិចដ៏ធំមានឈ្មោះថា General Motor ដែលទទួលបានការគាំទ្រ មានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងបណ្តាប្រទេសទាំងអាស៊ី និងអឺរ៉ុប។ ក្រុមហ៊ុន Chevrolet មានដើមកំណើតតាំងពីឆ្នាំ 1911 មកម្ល៉េះ ដោយមានបទពិសោធន៍ចាប់ដៃគូសហការជាមួយក្រុមហ៊ុនធំៗជាច្រើន។ Chevrolet មានផលិតរថយន្តជាច្រើនប្រភេទ ប្រកដដោយគុណភាពដែលទទួលស្គាល់ជាសកល។
ក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជាមានសេចក្តីសោមនស្សរីករាយដោយគ្រោងនឹងរៀបចំ ដំណើរកម្សាន្តអតិថិជន Chevrolet ប្រចាំឆ្នាំ 2024 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 27-28-29 ខែធ្នូ ឆ្នាំ 2024 ទៅកាន់ប្រទេសថៃ ឆាប់ៗនេះ។
កម្មវិធីដ៏ធំប្រចាំឆ្នាំនេះ គឺជាការអបអរសាទរនៃចំណងមិត្តភាពដ៏រឹងមាំជាមួយអតិថិជន Chevrolet និងម្ចាស់ឧបត្ថម្ភរបស់យើង។ ដំណើរកម្សាន្តអតិថិជន Chevrolet ត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបញ្ចូលគ្នានៃ ភាពស្និទ្ធស្នាល ស្វែងយល់បន្ថែមវប្បធម៌ប្រទេសជិតខាង និងជាការដកបទពិសោធន៍ថ្មី ក្នុងការធ្វើដំណើរដោយរថយន្ត Chevrolet របស់អាមេរិកផ្ទាល់លើដងវិថីដ៏វែងឆ្ងាយ។ វាជាដំណើរកម្សាន្តមួយ ដែលមិនត្រឹមតែបង្ហាញពីភាពខ្លាំងរបស់រថយន្ត Chevrolet ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរចំពោះស្មារតីនៃការធ្វើដំណើរជាក្រុម ដែលជំរុញយើងឲ្យឆ្ពោះទៅកាន់គោលដៅគ្រោងទុក។
ដំណើរកម្សាន្តនេះមានលក្ខណៈជាក្បួនរថយន្តចំនួន 33គ្រឿង ដែលសមាជិកចូលរួមប្រហែល 150នាក់។ គោលដៅចេញដំណើរគឺពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ឆ្ពោះទៅកាន់ខេត្តចន្ទបុរី នៃប្រទេសថៃ។
បន្ថែមពីនេះ កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំនៃអតិថិជនរបស់ក្រុមគ្រួសារ Chevrolet មានការចូលរួម
- ឧបត្ថម្ភធំដោយ: PPCBank ធនាគារភ្នំពេញពាណិជ្ជ
- ឧបត្ថម្ភថ្នាក់មាសដោយ: ធនាគារឯកទេស ខេប៊ី ដេហាន ម.ក
- សហការឧបត្ថម្ភដោយ: ធនាគារឯកទេស ដូនពេញ ម.ក និងធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
- គាំទ្រដោយ Texas Chicken, Papa rich, Gyu-Kaku, Shabu Shabu On Yasai, Ichiban, Carl Jr, Fairplus, Circle K, និង Norm+
ក្រុមហ៊ុន TH Group សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៍មានទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៍មាននេះ និងសូមជួយផ្សព្វផ្សាយឲ្យបានច្រើនកុះករ៕