យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងត្រូវលក់នៅក្នុងតម្លៃ ៣.៩៥០រៀល/លីត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៣.៨០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។
បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺឡើងថ្លៃ ៥០រៀល ចំណែកម៉ាស៊ូតវិញគឺឡើងថ្លៃ ៥០រៀលដែរ។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៣.៩០០រៀល/លីត្រ (ថ្លៃថេរ)រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៣.៧៥០រៀល/លីត្រ (ចុះថ្លៃ៥ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
គួរបញ្ជាក់ផងដែរថា ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រផងដែរ៕