បេក្ខជនដែលបាននិទ្ទេស A សម័យប្រឡងឆ្នាំ២០២៤ ក្នុងខេត្តកណ្តាល ខេត្តសៀមរាប រួមទាំងខេត្តកំពត នឹងទទួលបានការឧបត្ថម្ភម៉ូតូម្នាក់ ១គ្រឿង ពីអាជ្ញាធរ។ នេះបើយោងតាមការឲ្យដឹងពីទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia នាមុននេះបន្តិច។
សូមជម្រាបផងដែរថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ នឹងប្រព្រឹត្តទៅចំនួន ២ ថ្ងៃ ដោយក្នុងនោះនៅថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ ខណៈមានបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់(១៣៧.០៤០នាក់) ក្នុងនោះស្រីមាន ៧៤.៨៨២នាក់៕