ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការនូវយានដ្ឋានដៃគូសហការនៅខេត្តកំពង់ចាម
Daneth MechOCTOBER 10 2024

(កំពង់ចាម)៖ ក្រុមហ៊ុន Mitsu​ (Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការនូវយានដ្ឋានដៃគូរសហការនៅខេត្តកំពង់ចាមដែលមានឈ្មោះថា យានដ្ឋាន ចិត្តា ហ្គារ៉ាស់។

យានដ្ឋាន​ ចិត្តា ហ្គារ៉ាស់​ ជាយានដ្ឋានថែទាំរថយន្តបែបទំនើប ដែលមានបម្រើសេវាកម្ម ប្តូរប្រេងម៉ាស៊ីន ប៉ូលា កូដធីង ជួសជុល និងថែទាំរថយន្តគ្រប់ប្រភេទ ដោយផ្តោតលើសេវាកម្ម ជាមួយផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ។

យានដ្ឋាន​ ចិត្តា ហ្គារ៉ាស់ ត្រូវបានក្លាយជាយានដ្ឋានដៃគូរសហការរបស់ក្រុមហ៊ុន Mitsu​ (Cambodia) Co.,Ltd និងប្រកាសសម្ពោធដាក់ដំណើរការជាផ្លូវការនាថ្ងៃទី ៨​ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក​​ Warot Somboonterdtana នាយករង ក្រុមហ៊ុន Mitsu​ (Cambodia) Co.,Ltd ព្រមជាមួយថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

Photo 2024 10 10 16 47 53 (2)

Photo 2024 10 10 16 47 52

Photo 2024 10 10 16 47 54 (3)

បើតាមនាយករងបានឱ្យដឹងថាឈានដល់ដំណាក់កាលនេះ ក្រុមហ៊ុន Mitsu​ (Cambodia) Co.,Ltd បានធ្វើដំណើរការអាជីវកម្មរបស់ខ្លួនដ៏វែងឆ្ងាយ និងអភិវឌ្ឍន៍បទពិសោធន៍របស់ខ្លួនជាបន្តបន្ទាប់ មិនថាទៅលើការលក់រថយន្តដែលសុទ្ធតែជារថយន្តដែលមានគុណភាពជប៉ុនដូចជា Mitsubishi Pajero, Mitsubishi Triton, Mitsubishi Xpander & Mitsubishi Xpander Cross និងម៉ូដែលចុងក្រោយគេបំផុតនោះគឺ Mitsubishi XForce ក្រុមហ៊ុនក៏ផ្តោតទៅលើវិស័យថែទាំជួសជុលរថយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយផ្តោតលើការអភិវឌ្ឍន៍លើសេវាកម្ម ដោយផ្តល់ប្រសិទ្ធភាពចំណាយលើការជួសជុលថែទាំ ដែលអាចជួយសន្សំសំចៃដល់ម្ចាស់រថយន្តលើការជួសជុលថែរក្សារថយន្តអតិថិជនរបស់យើងផងដែរ។

Photo 2024 10 10 16 47 54 (2)

Photo 2024 10 10 16 47 53

Photo 2024 10 10 16 47 53 (3)

លោកបន្តថាការបើកដំណើរការដៃគូរសហការជាមួយ យានដ្ឋាន​ ចិត្តា ហ្គារ៉ាស់ ក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំង ពីបេសកកម្ម និងចក្ខុវិស័យមួយ ក្នុងការនាំមកនូវ សេវាកម្មថែទាំ និងផលិតផលគុណភាពស្តង់ដារ ដែលអាចធានាបានថា អតិថិជនរបស់យើង​ទទួលបាននូវការសន្សំសំចៃខ្ពស់ ជាមួយប្រសិទ្ធភាពយូរអង្វែង និងបង្កើននូវសុវត្ថិភាពក្នុងការបើកបរ។

ទន្ទឹមនឹងនេះដែរនាយករងក្រុមហ៊ុនបានបន្ថែមថា ក្នុងឆ្នាំនេះក្រុមហ៊ុននឹងពង្រីក យានដ្ឋានដៃគូរសហការចំនួន ៥ បន្ថែមទៀតទូទាំងប្រទេស​ ដើម្បីធ្វើអោយអតិថិជន​របស់ក្រុមហ៊ុន Mitsu​ (Cambodia) Co.,Ltd ទទួលបានផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ។

Photo 2024 10 10 16 47 55 (2)

Photo 2024 10 10 16 47 55

Photo 2024 10 10 16 47 56

បន្ថែមពីនេះទៀតក្រុមហ៊ុន Mitsu​ (Cambodia) Co.,Ltd នឹងបន្តផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសទៅតាមជំនាញនីមួយៗឱ្យបានត្រឹមត្រូវ និងផ្តល់ព័ត៌មានណែនាំម្ចាស់យានដ្ឋាន ដើម្បីរក្សាឱ្យបាននូវប្រសិទ្ធភាពនៃការថែទាំ ការសន្សំសំចៃខ្ពស់ និងបង្កើនសុវត្ថិភាព ក្នុងការបើកបរជូនអតិថិជនផងដែរ។ Mitsu​ (Cambodia) Co.,Ltd នឹងខិតខំប្រឹងប្រែងនាំមកនូវកម្រិតស្តង់ដារថ្មីមួយទៀត នៃសេវាកម្ម ប្តូរប្រេងម៉ាស៊ីន ប៉ូលា កូដធីង ជួសជុល និងថែទាំរថយន្តសម្រាប់អតិថិជននៅខេត្តកំពង់ចាម និងទីផ្សារកម្ពុជា ដើម្បីភាពរីកចម្រើនជាបន្តបន្ទាប់។

គួរបញ្ជាក់ថា យានដ្ឋាន ចិត្តា ហ្គារ៉ាស់ មានទីតាំងស្ថិតនៅភូមិ ថ្នល់បែកលិច ឃុំ ស្វាយទាប ស្រុក ចំការលើ ខេត្ត កំពង់ចាម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia