ធ្វើការ៣២ឆ្នាំ! មេរៀនដឹកនាំ៣ ពីមេធំប្រេន Nike ធ្វើការពីបុគ្គលិ.កហាត់ការ រហូតគេតែងតាំងជាCEO
Ping Chou EngOCTOBER 10 202456 views

នៅឆ្នាំ១៩៨៨ កាលនោះគឺជាឆ្នាំធម្មតារបស់និស្សិតបញ្ចប់ការសិក្សាថ្មីថ្មោងម្នាក់ឈ្មោះ Elliott Hill បានកាន់CV បោះជំហានដើរចូល ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន NIKE ដើម្បីធ្វើជាបុគ្គលិកហាត់ការ។ បច្ចុប្បន្ននេះលោក Elliott Hill បានក្លាយជាអ្នកដឹកនាំ​ក្រុមហ៊ុនសម្ភារៈកីឡាធំបំផុត ​ NIKE មានប្រាក់ខែគោល ១.៥លានដុល្លារ។

0x0

53d29d5c6bb3f7a80617ada8

 

យ៉ាងណាមិញក្រោយចំណាយពេលជាង៣២ឆ្នាំ បុរសអាយុ៦០ឆ្នាំម្នាក់នេះ​ ត្រូវបានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន​​ NIKE តែងតាំងជា CEO ដែលនឹងឡើងកាន់តំណែងនៅ៤ថ្ងៃខាងមុខនេះ ពោលគឺថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២៤។ ឆ្លងកាត់តាមបទពិសោធន៍ការងារនិងអតីតភាពការងាររបស់ អនាគត CEO លោក Elliott Hill មានវិធីដឹកនាំ៣ ដែលយើងអាចទុកជាមេរៀនបាន ដកស្រង់ពីទស្សនាវដ្តី Forbes។

 

. ប្រឈមមុខ ទទួលស្គាល់ស្ថានភាព និងដោះស្រាយ៖ អំឡុងពេលដែលមានភាពច្របូកច្របល់ ស្ថានភាពក្រុមហ៊ុនគ្មានស្ថេរភាព អ្នកដឹកនាំមិនគួរប្រតិកម្មហើយរុះរើការផ្លាស់ប្តូរណាមួួយភ្លាមៗនោះទេ។

 

ចូរប្រឈមមុខហើយក្រឡកមើលស្ថានភាពបន្តិច និងទទួល​ស្គាល់នូវ​រដូវកាល​ដែល​ក្រុមហ៊ុន​ កំពុងស្ថិត​នៅ​ដោយ ​ដោយព្យាយាមតម្រឹម​ទិសដៅ​​ខ្លួន​ឱ្យ​ស្រប​តាមបរិបទនៃរដូវកាល គឺជាវិធីសាស្រ្តដោះស្រាយបញ្ហាដ៏សមរម្យមួយ ពោលគឺត្រូវសម្របខ្លួនសិន។​

 

. សម្រេចចិត្តផ្អែកលើទិន្នន័យ៖ ជំនាញ១ដែលក្រុមហ៊ុនជាច្រើនមើលរំលងគឺការថែរក្សាអណ្តូងរ៉ែមាសព័ត៌មាន លើវិធីសាស្រ្តដែលអាចដំណើរការបានម្តងទៀត។ រាល់ការសម្រេចចិត្តនៅក្នុងភាពជាអ្នកដឹកនាំ សំខាន់បំផុតគឺត្រូវផ្អែកលើទិន្នន័យ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញដែលអ្នកនឹងប្រឈមមុខចូរថែរក្សាទិន្នន័យដែលធ្លាប់ធ្វើបានជោគជ័យឱ្យបានល្អបំផុត។

 

. មិនធ្វើឱ្យភាគីណាមួយប៉ះពាល់ខ្លាំង ដោយសារការផ្លាស់ប្តូរ៖ ការផ្លាស់ប្តូរ ប្រាកដជាមានភាគីជាច្រើនដែលរងផលប៉ះពាល់គ្រប់ពេលដែលក្រុមហ៊ុនឆ្លងកាត់។ ជាឧទាហរណ៍ ក្រុមហ៊ុន NIKE បានសម្រេចចិត្តដកលោក John Donahoe នាយកប្រតិបត្តិចាស់។

 

ប៉ុន្តែដើម្បីមិនឱ្យប៉ះពាល់ភាគីណាមួយ NIKE មិនដកលោកចេញពីក្រុមហ៊ុនទាំងស្រុងនោះទេដោយគេ បានជ្រើសរើសឱ្យគាត់បន្តនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ NIKE រហូតដល់ខែមករា ឆ្នាំ ២០២៥។ យុទ្ធសាស្រ្តនេះនឹងកាត់បន្ថយបញ្ហាឱ្យនៅទាប ហើយជាការគោរពចំពោះភាគីពាក់ព័ន្ធទាំងអស់។

 

ទន្ទឹមនឹងការតែងតាំងតំណែងនេះ លោក Elliott Hill ត្រូវបានគេចាត់ទុកថាជាចាស់ទុំម្នាក់ដែលអាចដឹកនាំក្រុមហ៊ុនបាន បន្ទាប់ពីលោកបានបន្តវិវត្តន៍តាំងពីអ្នកហាត់ការ បុគ្គលិកធម្មតា ជាប្រធានផ្នែកកីឡា ជាប្រធានភូមិសាស្ត្រ និងផ្នែកលក់ជាដើម៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia