តិចអត់ដឹង! ដីមិនប្រើប្រាស់ទំហំលើស ៥ ហិកតាអាចរួចការបង់ពន្ធឲ្យតែស្ថិតនៅក្នុងលក្ខខណ្ឌទាំងនេះ
Bunthoeun KoemOCTOBER 10 2024217 views

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាឲ្យដីដែលមិនប្រើប្រាស់ទំហំចាប់ពី ៥​ ហិកតាចុះក្រោម គឺមិនតម្រូវឲ្យមានការបង់ពន្ធទៀតនោះឡើយ។ ដោយគោលការណ៍នេះនឹងចាប់ផ្ដើមអនុវត្ដចាប់ពីឆ្នាំ២០២៥ ខាងមុខនេះតទៅ។

 

យ៉ាងណាយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដីពីការបន្ដ និងបន្ថែមការលើកទឹកចិត្ដពន្ធដារចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងដែរថា ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូច ខាងក្រោម៖

 

- ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់

- ដីកំពុងបម្រើសកម្មភាពរសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ

- ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល

- ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល

- ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍

- ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព រសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ

- ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម

- ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាល វិជ្ជាជីវៈសម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។

 

ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន។ រាល់ ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕

 

83834c99 A282 401c A1cb D8aa06b94c2c

F9375856 3b75 4e13 A0a3 5372aaa4e3a6

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia