នាយករដ្ឋមន្ត្រីថៃ ពោលបែបនេះ ក្រោយរាជធានីបាំងកករងគ្រោះ ព្រោះគ្រោះរញ្ជួយដី
Kan DaraMARCH 28 20258.2 K views

កាលពីប៉ុន្មានម៉ោងមុខ នៅក្នុងរាជធានីបាំងកក ប្រទេសថៃ បានទទួលរងការវាយប្រហារយ៉ាងដំណំ ដោយគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ជាមួយនឹងជម្រៅ ១០គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

 

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានកោះហៅកិច្ចប្រជុំបន្ទាន់មួយ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការរញ្ជួយដី និងបានបញ្ជាក់យ៉ាងដូច្នេះថា៖ «​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​បាន​ដំណើរការ​ហើយ​»។ «យើងជំរុញឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន។ សាលារៀនត្រូវចេញមុនម៉ោង ដើម្បីសុវត្ថិភាពសិស្ស។ ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនឹងត្រូវបានផ្តល់ជូននៅពេលដែលស្ថានភាពកាន់តែតានតឹង»

 

គួរជម្រាបផងដែរថា មូលហេតុនៅពីក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលទើបបានកើតឡើងនៅទីក្រុងបាំងកក គឺបណ្ដាលមកពីការរងឥទ្ធិពលពីប្រទេសមីយ៉ាន់ម៉ា ដែលបានរងគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ជាមួយជម្រៅ ១០គីឡូម៉ែត្រ កើតឡើងនៅ ថ្ងៃសុក្រ ទី២៨ ខែមីនា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia