កាលពីថ្ងៃទី 13 វិច្ឆិកា 2024 ក្រុមហ៊ុនម៉ូតូអគ្គិសនី អនៀន (ONiON X-Series) បានបញ្ចេញម៉ូឌែលថ្មីគឺ អនៀន X3 (ONiON X3)
ជាប្រភេទម៉ូតូអគ្គិសនីជិះបានឆ្ងាយជាងគេក្នុងប្រទេសកម្ពុជា បើកបរបានរហូតដល់ 170 គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយតម្លៃលក់ត្រឹមតែ 1299 ដុល្លារ។
ម៉ូតូអគ្គិសនីប្រភេទថ្មីនេះបានដើរតួរនាទីដ៏សំខាន់ក្នុងការបំពេញតម្រូវការម៉ូតូអគ្គិសនីនៅក្នុងទីផ្សារកម្ពុជាដែលមានការកើនឡើងកាន់តែច្រើន ជាពិសេសសម្រាប់អតិថិជនដែលស្រលាញ់បរិស្ថាន ហើយក៏ជាចំណុចសំខាន់មួយដើម្បីឆ្ពោះទៅរកការបើកបរប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។
សម្រាប់ម៉ូឌែលថ្មីនេះត្រូវបានប្រកាសចេញលក់ជាផ្លូវការក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចំពោះ ម៉ូដែល X1 និង X2 ដែលបានចេញលក់កាលពីចុងឆ្នាំ 2023។ X3 គឺជាជំនាន់ក្រោយរបស់ម៉ូឌែលx1 នឹង x2 ដែលបានអភិវឌ្ឈបន្ថែមនូវចម្ងាយចរអោយជិះបានកាន់តែឆ្ងាយរហូតដល់ 170Km ស័ក្តិសមសម្រាប់អ្នកដែលបើកបរចម្ងាយឆ្ងាយ ចុះតាមខេត្តនានា។ * អ្នកឯកទេសចម្ងាយឆ្ងាយ ជាមួយនឹងកម្លាំងម៉ូទ័រខ្លាំងជាមួយបច្ចេកវិទ្យាទំនើបនិងសន្សំសំចៃ រួមជាមួយកុងទ័រឌីជីថលងាយស្រួលមើលពេលយប់។
X3 បំពាក់មកជាមួយនូវម៉ូទ័រដែលមានកម្លាំងរហូតដល់ 2000វ៉ាត់រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាសន្សំសំចៃថ្មទំនើបចុងក្រោយ ដើម្បីធានាឱ្យអ្នកបើកបរធ្វើដំណើរបានកាន់តែឆ្ងាយជាមួយនឹងទំនុកចិត្ត។
សម្រាប់អ្នកដែលចង់កាត់បន្ថយការចំណាយប្រចាំថ្ងៃលើការប្រើប្រាស់ម៉ូតូសាំង ម៉ូតូអគ្គិសនីអនៀន X3 អាចជួយកាត់បន្ថយការចំណាយបានរហូតដល់ 6ដងបើប្រៀបនឹងម៉ូតូសាំង។លោកអ្នកនិងសន្សំប្រាក់បានច្រើនជាងមុនពេលដែលលោកអ្នកងាកមកប្រើប្រាស់ជាមួយម៉ូតូអគ្គិសនីអនៀនម៉ូឌែលថ្មីនេះ។
ចំពោះថ្មរបស់វាអាចប្រើបានរយៈពេល 5ឆ្នាំ ថែមទាំងមានភ្ជាប់មកជាមួយនូវកុងទ័រឌីជីថលដ៏ទំនើប អំពូលភ្លើង LED ដែលអាចប្រើប្រាស់បានរហូតដល់ 100,000 ម៉ោង (14ឆ្នាំ)។
X3 ក៏បានបំពាក់មកជាមួយនូវប្រព័ន្ធប្រឆាំងចោរកម្ម ដែលមានសំលេងរោទ៍បន្ទាប់ពីមាននរណាម្នាក់ប៉ះម៉ូតូអគ្គិសនី
ហើយអ្វីដែលពិសេសនោះ ក្រុមហ៊ុនក៏មានការផ្ដល់ជូនពិសេសគឺបញ្ចុះតម្លៃ 150 ដុល្លារ ចំពោះអតិថិជន 10 នាក់ដំបូងដែលធ្វើការបញ្ជាទិញ ម៉ូឌែលថ្មីនេះ។ X3 មានដាក់លក់នៅក្នុង Showroom អនៀនហើយ។
សម្រាប់ព័ត៌មានបន្ថែមអំពី X3 សូមអញ្ជើញមកសាកសួរនៅ Showroom អនៀនដែលមានទីតាំងនៅស្ទឹងមានជ័យ និងសែនសុខ។ លេខទូរស័ព្ទ៖ +855 15 530 111