ស្របតាមយុទ្ធសាស្ត្រ របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ជូនអ្នកវិនិយោគនូវអត្ថប្រយោជន៍ពិសេសចំនួន៣ នៅក្នុងក្របខណ្ឌ នៃកម្មវិធីពិសេស នៅខេត្តព្រះសីហនុ ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយជ្រោមជ្រែង សម្របសម្រួល លើកទឹកចិត្ត និងអនុគ្រោះយ៉ាង ច្រើន ដល់អ្នកវិនិយោគគម្រោងផ្សេងៗ ដូចជា ១.គម្រោងវិនិយោគពាក់ព័ន្ធ និងជាប់គាំង ២.គម្រោងវិនិយោគ ដែលមិនជាប់ពាក់ព័ន្ធ នឹងអគារ ជាប់គាំង ៣.ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។
ជាមួយនឹងការរៀបចំ និងការដាក់ឱ្យអនុវត្តកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធាន ដែលមានសក្តានុពល និង មានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសន្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែក្លៀវក្លាឡើង ជាពិសេស ប្រើប្រាស់ឱ្យអស់លទ្ធភាព នូវ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក, ដែលក្នុងនោះ ខេត្តព្រះសីហនុ មានជាស្រេចហើយនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រម ទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេស ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ និង ចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូល សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ទាំងក្នុងប្រទេស និង ក្នុងតំបន់ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្ទីក កម្រិត តំបន់នៅក្នុងខេត្តនេះផងដែរ នៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ស្របជាមួយការអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា។
ដោយមានការដឹកនាំ និងភាពឈ្លាសវៃពិនប្រសប់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកមានការអធ្យាស្រ័យ អនុគ្រោះរាល់បញ្ហាទាំងអស់ដើម្បីជំរុញឲ្យវិស័យអភិវឌ្ឍន៍លំនៅដ្ឋាននៅក្រុងព្រះសីហនុអោយកាន់តែមានការលូតលាស់ជាបន្តបន្ទាប់។
ដូច្នេះដើម្បីតបស្នងនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល អ្នកឧកញ៉ា តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធីគ្រុប បន្តបោះជំហ៊ាន បន្ថែមទៀតក្នុងការពង្រីកសង្កានុពលអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានសំរាប់ដំណាក់កាលទី២ នៅក្នុងគម្រោងបុរី លនស៊ីធីឡតធឺសស៊ី ដែលមាន ផ្ទៃដីប្រមាណជាង ៧០ហិចតា ស្ថិតជាប់ផ្លូវជាតិលេខ៤ ចំងាយប្រមាណ ៨០០ម ពីច្រកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយក៏ជា តំបន់មានអំណោយផលស្រាប់ពីធម្មជាតិជាប់នឹងជើងភ្នំ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ។
ដំណាក់កាលទី២ ក្នុងគម្រោង លន ស៊ីធីឡូតធឺសស៊ី នឹងត្រូវអភិវឌ្ឍន៍បន្ថែមលើផ្ទៃដីជិត ៧ហិចតា ដែលបានដាក់បញ្ចូលក្នុងប្លង់មេជា ប្រភេទលំនៅដ្ឋានបែបវីឡាទំនើប រចនាបទថ្មី ប្រណិតទាន់សម័យទៅតាមតម្រូវការ ឲ្យស័ក្កសមក្នុងការរស់នៅរបស់អតិថិជនដោយមានការ ផ្សារភ្ជាប់ជាមួយធម្មជាតិពិតប្រាកដ មានហេដ្ឋារចនាសម្ព័ន្ធសំបូរបែបរួមមានដូចជា៖ ផ្លូវទំហំ ២៦ម ផ្លូវសួនច្បារភ្លោះ សួនច្បារធម្មជាតិ បឹងធម្ម ជាតិ ហាងកាហ្វេធម្មជាតិ ផ្លូវជិះកង់ ផ្លូវដើរហាត់ប្រាណ ក្លឹបហាត់ប្រាណ សាលារៀន ក៏ដូចជាអាគារពាណិជ្ជកម្មចម្រុះផងដែរ។
សំរាប់ដំណាក់កាលទី២នេះទៀតសោតគឺជាប់ជាមួយនឹងបឹងធម្មជាតិល្អស្រស់បំបង ហើយនឹងចាប់បើកទទួលការកក់ចាប់ពីថ្ងៃនេះតទៅ ជាមួយតម្លៃយ៉ាងពិសេស ជម្រើសលក្ខខណ្ឌបង់ប្រាក់ពិសេសៗ សន្ធាប់ពីបុរី លន ស៊ីធីឡូតធឺសស៊ី។