កាលពីថ្ងៃម្សិលមិញនេះធនាគារ ABA បានចេញសេចក្ដីប្រកាសឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្នចំពោះបុគ្គលណាដែលប្រើប្រាស់គណនីធនាគារក្នុងការប្រតិបត្តិការជួញដូរលុយគ្រីបតូ។
តាមពិតទៅមូលហេតុចម្បងដែលធនាគារក្នុងស្រុកមិនចង់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់កុងធនាគារក្នុងការប្រតិបត្តិការជួញដូរទិញលក់លុយគ្រីបតូគឺដោយសារធនាគារជាតិនៃកម្ពុជាមិនអនុញ្ញាតឲ្យធនាគារក្នុងស្រុកប្រតិបត្តិការទូទាត់ឬពាក់ព័ន្ធនិងលុយគ្រីបតូឡើយ។
ជាក់ស្ដែកកាលពីខែមករាឆ្នាំ២០២៤នេះ លោក ជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាន៍ថា ធនាគារជាតិនៃកម្ពុជាមិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានប្រតិបត្តិការពាក់ព័ន្ធនឹងគ្រីបតូឡើយ ហើយមូលហេតុគឺដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជនដែលអាចងាយរងការឆបោកនិងការខាតបង់ផ្សេងៗ។ មួយវិញទៀតទ្រព្យសកម្មគ្រីបតូគឺជាទ្រព្យសកម្មឌីជីថលដែលមិនមានប្រភពច្បាស់លាស់ហើយមានហានិភ័យខ្ពស់ ។
តាមពិតទៅទាំងធនាគារក្នុងស្រុកនិងធនាគារជាតិសុទ្ធតែមានបំណងល្អក្នុងការការពារប្រជាជនខ្មែរហើយឲ្យកុំជួបការចាញ់បោកក្នុងការវិនិយោគលើលុយាគ្រីបតូ។ ជាក់ស្ដែងពេលបងប្អូនប្រើប្រាស់កុងធនាគារក្នុងការទូទាត់មានជនខូចបន្លំនិងឆបោកដែលធ្វើឲ្យធនាគារត្រូវចាយពេលដោះស្រាយហើយក៏ពិបាកដោះស្រាយផងដែរ៕