ជិតដល់ឆ្នាំ២០២៥ នេះជាកម្រិតចំណូលគួរមានដើម្បីរស់នៅបានសមរម្យនៅទីក្រុងភ្នំពេញ
Toeuy HongNOVEMBER 19 2024374 views

 ជាធម្មតាការរស់នៅទីក្រុងយើងត្រូវចំណាយច្រើនជាងរស់នៅជនបទ ជាពិសេសការរស់នៅទីក្រុងភ្នំពេញយើងត្រូវចំណាយគួរសមទាំងចំណាយលើការស្នាក់នៅ ទឹកភ្លើងនិងចំណាយផ្សេងទៀតដែលសុទ្ធតែចំណាយចាំបាច់។

 

ចុះមកទាល់បច្ចុប្បន្នសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ តើចំណូលប៉ុន្មានទើបអាចរស់នៅបានសមរម្យ?

 

យោងតាមការស្ទង់មតិរបស់ក្រុមការងារBusiness Cambodia ដែលមានបងប្អូនចូលរួមស្ទង់មតិលើTelegram ជិត៤០០នាក់ បានបង្ហាញថាកម្រិតចំណូលដើម្បីរស់នៅបានសមរម្យនៅទីក្រុងភ្នំពេញត្រូវបានបែងចែកខាងក្រោមនេះ។

 

. សម្រាប់អ្នកនៅលីវ(ខ្លួនមួយ)

សម្រាប់អ្នកនៅលីវ( ខ្លួនមួយ) ចំណូលដែលអាចឲ្យពួកគាត់រស់នៅបានសមរម្យនៅទីក្រុងភ្នំពេញគឺមានចំណូលខ្ទង់៥០០ដុល្លារក្នុងមួយខែ។ ចំពោះចំណូល៥០០ដុល្លារក្នុងមួយខែអាចឲ្យអ្នកនៅរស់នៅភ្នំពេញរស់នៅមានទីជម្រកសមរម្យ អាហារហូចចុកសមរម្យគ្រប់គ្រាន់ហើយក៏អាចសល់លុយខ្លះបន្ទាប់ពីចំណូលចាំបាច់ឲ្យតែអ្នកមានវិន័យល្អជាមួយលុយរបស់អ្នកពោលគឺចេះចាត់ចែងលុយឲ្យមានប្រសិទ្ធភាព។

 

. សម្រាប់អ្នកមានគ្រួសារ

សម្រាប់អ្នកមានគ្រួសារ មានកូនដើម្បីអាចរស់នៅភ្នំពេញបានសមរម្យអ្នកគួរមានចំណូលប្រចាំខែចន្លោះពី១ពាន់ដុល្លារទៅ២ពាន់ដុល្លារ។ ចំណូលខ្ទង់ពី១ពាន់ដុល្លារ ១៥០០ដុល្លារទៅ២ពាន់ដុល្លារគឺជាកម្រិតចំណូលដែលអ្នកមានគ្រួសាររស់នៅភ្នំពេញបានសមរម្យនិងអាចមានលុយផ្គត់ផ្គង់ការសិក្សារបស់កូនៗ។

 

គួរបញ្ជាក់ផងដែរថារឿងលុយកាក់នេះមិនថាអ្នករកបានច្រើនប៉ុនណានោះទេ បើអ្នកមិនចេះចាត់ចែងលុយឲ្យមានប្រសិទ្ធភាពទេនោះទោះរកចំណូលបានយ៉ាងណាក៏មិនសល់ដែរ ហើយអ្នកខ្លះចាយមិនសល់ហើយថែមទាំងជំពាក់បំណុលគេទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia