ឃើញតែគេរកលុ.យពី YouTube ដឹងទេថាឆ្នាំ២០២៤ 1K VIEWS យូធូបឱ្យលុ.យប៉ុន្មានសម្រាប់អ្នកផលិតវីដេអូនៅខ្មែរ?
នារី AUTOFEBRUARY 12 202411.1 K views

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ ការផលិតវីដេអូរកលុយនៅលើ YouTube គឺជាវិធីសាស្រ្ដរកចំណូលដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា​ ខណៈមានអ្នកខ្លះអាចរកចំណូលបានដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែក៏មានដែរ។ តើធ្វើយ៉ាងណាទើបអាចរកប្រាក់បានពី Platform ​មួយនេះ? ហើយក្នុង 1K VIEWS អ្នកផលិតវីដេអូអាចទាញចំណូលបានប៉ុន្មាន?

 

405789150 838837658247860 3839993967945853171 N

យោងតាម​ គណនីយូធូប របស់លោក CHHON VEASNA ដែលត្រូវបានគេស្គាល់ថាជាអ្នកចែករំលែកចំណេះដឹង YouTube &Facebook និងរបៀបរកលុយតាមអ៊ីនធើណែតបានឱ្យដឹងថា កាលពីពេលថ្មីនេះ វីឌេអូរបស់លោកអាចទាញចំណូលបាន ៥៦,០៨ដុល្លារ ពីចំនួនអ្នកមើលនៅខ្មែរ ចំនួន ១៥៦,៦៤៨ខេ​ VIEWS ដូច្នេះបើគិតត្រឹម១ខេ VIEWS YouTube​ ឱ្យលុយអ្នកកាន់ផេកចំនួន ០,៣៥ ដុល្លារ។ លោកបានបន្ថែមទៀតថា បើប្រៀបធៀបអ្នកមើលររស់នៅអាមេរិកវិញ ត្រឹម៨ខេអាចទាញចំណូលបានរហូតដល់ទៅ ៤៧ដុល្លារ ពោលអ្នកមើលនៅសហរដ្ឋអាមេរិកអាចរកលុយបានលើសអ្នកមើលនៅខ្មែររហូតដល់ទៅ២០ដង។

 

279179665 400216902109940 1597563635403496529 N

ទន្ទឹមនឹងនេះដែរដើម្បីអាចរកលុយពី YouTube បានប្រិយមិត្តត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន៤ខាងក្រោមនេះ។ ដោយក្នុងនោះរួមមាន៖

១. គោរពតាម ឬមិនធ្វើសកម្មភាពទាំងឡាយណាដែលប្រឆាំងទៅនឹងគោលការណ៍រកប្រាក់របស់ YouTube (YouTube Channel Monetization Policies)

២. មាន Subcribers ចាប់ពី ១០០០ ឡើងទៅ

៣. វីដេអូមានអ្នកទស្សនា ចាប់ពី៤ពាន់ម៉ោងឡើងទៅ

៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ YouTube បាន

គួរជម្រាបផងដែរ ដើម្បីអាចយកលុយពីហ្វេសប៊ុកបាន លុះត្រាតែ YouTuber ទាំងអស់គោរពតាមគោលការណ៍របស់ YouTube ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញាជាដើម។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia