តម្លៃបន្ទាប់ពីសម្ពោធរួច! តស់មកស្គាល់ឡាន១ម៉ូដែល តម្លៃធូរជាងគេក្នុងចំណោមរថយន្ត Lexus ទាំងអស់នៅខ្មែរ
នារី AUTOJULY 19 20241.2 K views

កន្លងមកនៅពេលដែលបងប្អូនចង់ទិញរថយន្ត Lexus ត្រូវចាយពេលយូរដើម្បីទាក់ទងឈ្មួញកណ្តាលដើម្បីធ្វើការកម្មង់ពីក្រៅប្រទេស ឬបង្ខំចិត្តត្រូវទិញតាមការ៉ាសនៅក្នុងស្រុក ប៉ុន្តែពេលនេះប្រិយមិត្តលែងលំបាកទៀតហើយ ខណៈក្រុមហ៊ុន Lexus ទើបតែបានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា  កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នឹងលក់ផ្តាច់មុខនៅក្នុងស្រុកខ្មែរ ផងដែរ។

Photo 1 2024 07 19 12 47 41

ជាមួយគ្នានេះផងដែរ ប្រិយមិត្តដែលជាហ្វេនរថយន្ត Lexus ប្រហែលជាចង់ដឹងតម្លៃរថយន្តប្រណិតនេះហើយ ថាតើរថយន្ត១ម៉ូដែលណា ដែលមានតម្លៃធូរជាងគេក្នុងចំណោមរថយន្តទាំងអស់ ដែលបាននាំចូលដោយក្រុមហ៊ុនយក្ស Lexus ប្រចាំស្រុកខ្មែរ។

Photo 4 2024 07 19 12 47 42

Photo 3 2024 07 19 12 47 42

យោងតាមតារាងតម្លៃដែលបានបង្ហោះលើផេកផ្លូវការ Lexus Cambodia ផ្ទាល់បានឱ្យដឹងថា រថយន្ត Lexus ដែលមានតម្លៃធូរជាងគេ គឺម៉ូដែល NX350 F-Sport ស៊េរីឆ្នាំ ២០២៤ មានតម្លៃ ១១៥,០០០ ដុល្លារ ខណៈរថយន្តម៉ូដែលផ្សេងសុទ្ធតែមានតម្លៃខ្ពស់ជាងម៉ូដែលនេះទាំងអស់ រួមមានដូចជា៖

Photo 7 2024 07 19 12 47 42

Photo 6 2024 07 19 12 47 42

Lexus LS 500 តម្លៃចាប់ពី ២៩៨ ០០០ ដុល្លារ, LM 350h ៧កៅអី ២៤០ ០០០ ដុល្លារ, LM 350h ៤កៅអី ២៧៥ ០០០ ដុល្លារ, RX 350 ១៣៥ ០០០ ដុល្លារ, RX 500h F Sport Performance ប្រើ Hybrid ១៤៥ ០០០ ដុល្លារ, LX 600 Urban តម្លៃចាប់ពី ២២៥ ០០០ ដុល្លារ, LX 600 F Sport តម្លៃចាប់ពី ២៦៥ ០០០ ដុល្លារ និង LX 600 VIP មានតម្លៃ ៣០០ ០០០ ដុល្លារ។

Photo 1 2024 07 19 12 47 41

​ត្រឡប់មកវិញបើនិយាយអំពីសម្ថភាពរថយន្ត NX350 F-Sport វិញ ត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ ស៊ីឡាំ ចំណុះ ២.៤លីត្រ រលូនបំផុតដែលផ្តល់កម្លាំង ២៧៥សេះ។ វាក៏មានលក្ខណៈពិសេសផងដែរដែលធ្វើប្រសើរឡើងនូវគ្រឿងក្រោម បូម និងការតុបតែងរបស់រថយន្តប្រភេទស្ព័រ។ ទន្ទឹមនឹងនេះដែរ រថយន្តនេះ បង្កើនល្បឿនដោយជាន់ពី 0-100 km/h ចាយពេលត្រឹមតែ ៦.៦ វិនាទីតែប៉ុណ្ណោះ។

Photo 2 2024 07 19 12 47 41

គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការ Lexus Cambodia ផ្ទាល់បាន ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 017 222 733 / 017 888 727​ ។​ បន្ថែមពីនេះប្រិយមិត្តទៅដល់ទីតាំងអាគារតាំងបង្ហាញតែម្តងក៏បាន ដែលមានទីតាំងលើមហាវិថីសម្ដេចតេជោហ៊ុនសែន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Photo 8 2024 07 19 12 47 42

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia