ពីបុគ្គលិកFacebook ត្រូវគេបណ្តេញចេញ បុរសរូបនេះងាកមកធ្វើរបរ១ ចំណូលខ្ទង់លា.នដុល្លារ/១ឆ្នាំ
Ping Chou EngJANUARY 26 2024312 views

“ការបណ្តេញចេញពីការងារ ប្រហែលជាបទពិសោធន៍ដ៏ល្អមួយដែលបញ្ជាក់ប្រាប់យើងថាយើងពិតជាអាចបង្កើតនិងគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងបានយ៉ាងពេញទំហឹង ព្រមទាំងអាចមានឱកាសធ្វើអ្វីដែលខ្លួនឯងចង់ធ្វើបាន”__Noah Kangan.

 

នេះជាអ្វីដែលលោក​​​ Noah Kagan អតីតបុគ្គលិកក្រុមហ៊ុនហ្វេកប៊ុកមួយរូប បានចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួននៅលើសារព័ត៌មាន NBC New York បន្ទាប់ពីលោកត្រូវបានគេបណ្តេញចេញពីការងារនៅក្រុមហ៊ុន Facebook កាលពីជាង១០ឆ្នាំមុន​ និងងាកមកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាផ្ទាល់ខ្លួន ដែលអាចរកប្រាក់សរុប៣.៣លានដុល្លារក្នុង១ឆ្នាំ​ ខណៈកាលចាប់ផ្តើមដំបូងលោកប្រើពេលធ្វើការងារនៅពេលយប់និងថ្ងៃចុងសប្តាហ៍ដោយបោះទុនវិនិយោគដំបូងត្រឹម៦០$ ប៉ុណ្ណោះ។

 

ផ្តើមអំពីក្តីស្រឡាញ់មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates និងចាត់ទុកជានិមិត្តរូបរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា។ ក្នុងវ័យ ២៣ឆ្នាំ លោក Kagan បានចូលធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាមួយ នឹងស្ថាបនិកដ៏ល្បីល្បាញគឺ Facebook នៅឆ្នាំ២០០៥។ ធ្វើការបាន១ឆ្នាំនៅ Facebook លោក Kagan ត្រូវបានបណ្តេញចេញពីក្រុមហ៊ុនបន្ទាប់ពីគាត់បានធ្វើឱ្យបែកធ្លាយព័ត៌មានរបស់ក្រុមហ៊ុនទៅកាន់សារព័ត៌មាននៅ Coachella ។

 

បញ្ជប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងធុរកិច្ចនៅឆ្នាំ២០០៤ ពីសាកលវិទ្យាល័យ California, Berkeley​ ធ្វើឱ្យលោកមានឱកាសធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ហើយខណៈពេលដែលគាត់បានចូលធ្វើការនៅក្រុមហ៊ុន Intel ជាអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ ​គាត់ក៏បានចាប់​ផ្ដើម​ធ្វើអាជីវកម្ម​បណ្តើរៗដោយឆ្លៀតទាំងពេល​យប់ និង​ចុង​សប្ដាហ៍ដើម្បីបង្កើតនូវ Appsomo  ដោយគាត់បានជួលឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីសរសេរកូដនៅប្រទេសប៉ាគីស្ថានចំនួន ៤៨ ដុល្លារដើម្បីបង្កើតគេហទំព័រទិញ-លក់ ដែលអាចដាក់លក់សៀវភៅ វគ្គសិក្សានិងកម្មវិធីផ្សេងៗ។

 

បន្ទាប់ពីនោះគាត់បានចំណាយលុយ១២ដុល្លារដើម្បីដាក់កម្មវិធី Appsomo ផ្សាយនៅលើកម្មវិធី Reddit ហើយភ្លាមៗនោះមនុស្សចាប់ផ្តើមស្គាល់និងទិញផលិតផលពីកម្មវិធីរបស់លោកហើយអាជីវកម្មរបស់លោកបានរីកចម្រើនឡើងជាលំដាប់ រហូតដល់អាចចំណេញប្រាក់ខ្ទង់លានដុល្លារក្នុង១ឆ្នាំៗ និងក្លាយជាម្ចាស់ស្នាដៃសៀវភៅលក់ដាច់១ក្បាលដែល និយាយអំពីរបៀបរកចំណូលចុងសប្តាហ៍មានចំណងជើងថា Million Dollar Weekend ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia